រាជធានីភ្នំពេញ ថ្ងៃទី ៧ មីនា ២០១៨ ៖ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញអតិថិជនទាំងអស់មកប្រារព្ធពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរដើម្បីទទួលបានការបញ្ចុះតម្លៃសន្ធឹកសន្ធាប់ និងទស្សនាការសម្តែងដ៏អស្ចារ្យចាប់ពីថ្ងៃទី ៨ មីនាតទៅរហូតដល់ថ្ងៃទី ៣០ មេសា ។
ការសម្តែង ដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យបរិយាកាសនៅណាហ្គាវើលដ៍កាន់តែរស់រវើក ។ សាលមហោស្រព NABA ថ្មីស្រឡាងនៅណាហ្គាទី ២ ផ្តល់ជូនការសម្តែងផ្ទាល់ដ៏អស្ចារ្យអមជាមួយការចាក់បញ្ចាំងទស្សនីយភាពវីដេអូ 3D mapping ដ៏ប្លែកចាប់ពីម៉ោង ៧ យប់រៀងរាល់ថ្ងៃពេញមួយខែមីនា (លើកលែងថ្ងៃអង្គារ) ។ ចូលទស្សនាឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា! ណាហ្គាវើលដ៍ ផ្តល់ជូនកៅអីសរុប ១.០០០ សម្រាប់ភ្ញៀវអង្គុយទស្សនាឥតគិតថ្លៃ! មកមុន ទទួលបានមុន! ដូច្នេះ សូមបបួលក្រុមគ្រួសារ និងមិតភ័ក្តិរបស់អ្នកមកជាមួយផង ។ ក្លាយជាទស្សនិកជនដំបូងមកទស្សនាក្នុងសាលមហោស្រពបច្ចេកវិទ្យា 3D mapping ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា!
ដើម្បីចូលរួមថែរក្សាសិល្បៈ និងកេរដំណែលដ៏ផូរផង់របស់ខ្មែរ និងដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ ណាហ្គាវើលដ៍ ក៏ផ្តល់ជូននូវការសម្តែងសិល្បៈវប្បធម៌ខ្មែរដ៏អស្ចារ្យផងដែរនៅឆាកជាន់ផ្ទាល់ដី នៅម៉ោង ៤ ល្ងាចរៀងរាល់ថ្ងៃ!
សូមអញ្ជើញមកភ្លក្សប៊ុហ្វេខ្មែររ៉ូយ៉ាល់កំពូលរសជាតិនៅភោជនីយដ្ឋាន Pangea (ជាន់ទី ១ ណាហ្គាវើលដ៍) ដែលមានម្ហូបខ្មែរមកពី ២៥ ខេត្តក្រុងទូទាំងប្រទេសកម្ពុជាច្នៃដោយក្រុមចុងភៅឈ្នះពានរង្វាន់ និងមានគ្រឿងផ្សំសម្រិតសម្រាំងយ៉ាងពិសេស ។ បើកបម្រើចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់ រៀងរាល់ថ្ងៃតម្លៃ ១៩,៩០++ សម្រាប់ម្នាក់ ខណៈលោកអ្នកអាចទស្សនាការសម្តែងសិល្បៈប្រពៃណីខ្មែរ និងរបាំអប្សរាក្នុងពេលតែមួយ ។ ទទួលបានការបញ្ចុះតម្លៃពិសេសសម្រាប់ការពិសាជាក្រុម ៥ នាក់ឡើងទៅ ។ ជម្រើសជាច្រើនទៀត គឺភ្ញៀវអាចរីករាយពិសាម្ហូបខ្មែរច្នៃយ៉ាងពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួមនឹងបង្អែមនៅភោជនីយដ្ឋាន Indochine (ជាន់ទី ១ ណាហ្គាវើលដ៍) ភោជនីយដ្ឋានវិមានស៊ីធីវ៉ក (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍)និងភោជនីយដ្ឋាន Golden Bowl (ជាន់ទី ១ ណាហ្គាទី ២) តម្លៃចាប់ពី ៤ ដុល្លារប៉ុណ្ណោះសម្រាប់ម្នាក់ ។
ធ្វើឲ្យអ្នកជាទីស្រឡាញ់របស់កាន់តែមានអារម្មណ៍រំភើប និងសេចក្តីសុខជាមួយស្ប៉ាសិរីសួស្តីតាមក្បួនបុរាណខ្មែរនៅមណ្ឌលស្ប៉ាឈ្នះពានរង្វាន់នៅណាហ្គាវើលដ៍ ។ កញ្ចប់សេវាកម្មស្ប៉ា រួមមាន ស្ប៉ាសម្រាប់សុខភាពតាមក្បួនបុរាណខ្មែរ ខាត់ស្បែកដោយប្រើខ្ញី និងថ្នាំបុរាណ និងម៉ាស្សាបាតជើង ។ល។
ពិសេសលើសនេះទៅទៀត អតិថិជនរបស់ណាហ្គាវើលដ៍អាចបង្វិលកងមហាសំណាងដែលមានជារៀងរាល់ថ្ងៃចន្ទ អង្គារ និងពុធនៅកន្លែងទទួលភ្ញៀវណាហ្គាវើលដ៍ដែលមានរង្វាន់ធំៗ ដូចជា ការស្នាក់នៅបន្ទប់ប្រណីត ក្រេឌីតសម្រាប់ប្រើប្រាស់ក្នុងសណ្ឋាគារ ការទិញទំនិញបញ្ចុះតម្លៃ អាហារ និងភេសជ្ជៈបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ជាច្រើនទៀត ។ ដើម្បីទទួលបានការបង្វិល និងឈ្នះរង្វាន់ អតិថិជនរបស់ណាហ្គាវើលដ៍ត្រូវចំណាយយ៉ាងតិច ១៥ ដុល្លារក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋានណាមួយនៅណាហ្គាវើលដ៍ ទិញកញ្ចប់ស្នាក់នៅ ទិញកញ្ចប់សេវាកម្មស្ប៉ា ឬចុះឈ្មោះជាសមាជិកថ្មី (សមាជិកហ្គោលដិនអេចរីវ៉ត) ។
អំពីណាហ្គាវើលដ៍ ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីតប្រណីត និងដឺលុច្ស ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ៕ស តារា