ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្តាយរត់រកសមត្ថកិច្ចឲ្យជួយ ព្រោះកូនតិរច្ឆានដេញកាប់

ចែករំលែក៖

ខេត្តតាកែវ៖ ដោយសារតែឥទ្ធិពលថ្នាំញៀនធ្វើឲ្យកូនបង្កើត ហ៊ានដេញកាប់ឪពុកម្តាយខ្លួនឯង រហូតដល់រត់រកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង១៤និង២៥នាទី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

មន្ត្រីប៉ុស្ថិ៍នគរបាលរដ្ឋបាលលាយបូរ បានឲ្យដឹងថា នៅថ្ងៃខាងលើបានទទួលពាក្យបណ្ដឹងផ្ទាល់មាត់របស់ឈ្មោះអ៊ុក យ៉ន ភេទ ប្រុស អាយុ ៥៤ឆ្នាំរស់នៅភូមិ ឃុំខាងលើ ថា កូនបង្កើតរបស់ខ្លួនឈ្មោះ ហៀង រ៉ាវី ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់នៅជាមួយគ្នាប្រដាប់ដោយកាំបិត កញ្ចែត បានដេញកាប់ឪពុកម្ដាយគំរាមថានឹងសម្លាប់តែត្រូវពួកគាត់រត់គេចរួច ហើយជនសង្ស័យបានវាយ ពាងខាប់បែកមួយ កៅអីអង្គុយចំនួន០២។

នគរបាលដដែលបានបន្តរទៀតថា មូលហេតុដោយជនសង្ស័យបានប្រើប្រាស់សារធាតុញៀនរួចហើយគំរាមឪពុកម្ដាយថានឹងសម្លាប់ជាញឹកញប់និងវាយបំផ្លាញទ្រព្យក្នុងផ្ទះអស់ជាច្រើនមកហើយទើបឪពុកម្ដាយសម្រេចចិត្តប្ដឹងសមត្ថកិច្ចអោយធ្វើតាមផ្លូវច្បាប់។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាមសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ភ្នំដា


ចែករំលែក៖