ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ដំឡើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូម ហើយ ទទួលរងនូវការរិះគន់យ៉ាងខ្លាំង ពីសហ គមន៍អន្តរជាតិ ដោយការសម្រេចនោះ អាចនឹងជំរុញឲ្យមានសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើង។
ទាក់ទងនឹងការដំឡើងពន្ធនេះ អាមេរិក បានលើកលែងដល់ប្រទេសជាសម្ពន្ធមិត្តមាន៣ប្រទេស ក្នុងនោះមាន មិុចស៊ីកូ កាណាដា និងអូស្ត្រាលី។
សារព័ត៌មាន AFP កាលពីថ្ងៃទី១០ ខែមីនា បានផ្សាយថា លោក ត្រាំ បាន ប្រកាសមិនអនុវត្តទៅលើទំនិញដែកថែប និងអាលុយមីញ៉ូមដែលនាំចូលពីប្រទេសអូស្ត្រាលីឡើយ។ ការប្រកាសខាងលើរបស់អាមេរិកក្រោយពេល ប្រធានាធិបតី ដូណាល់ ត្រាំ និង Mal colm Turnbull បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ។
តាមព្រឹទ្ធសមាជិកអាមេរិក នៃរដ្ឋអាឡា ស្ការ លោកស្រី លីសា មើកូវស្គី (Lisa Murkowski) បានបញ្ជាក់ថា ក្តីព្រួយបារម្ភកំពុងមានការកើនឡើង អំពីផលប៉ះពាល់ នៃគោលការណ៍ដំឡើងពន្ធរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ទៅលើការនាំ ចូលដែកថែប និងអាលុយមីញ៉ូម មក កាន់សហរដ្ឋអាមេរិក ដែលអាចបង្កឲ្យ មានការកើនតម្លៃ នៅក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ផ្គត់ផ្គង់វិស័យ ថាមពល។
ថ្លែងពាក់ព័ន្ធនឹងការសម្រេចចិត្ត ដ៏ ចម្រូងចម្រាសរបស់សេតវិមាន ដែល ទទួលរងការព្រមាន ក៏ដូចជារិះគន់យ៉ាងចាស់ដៃពីអន្តរជាតិនេះ លោកស្រី Mur kowski ដែលមានតួនាទីជាប្រធានគណៈកម្មការថាមពល និងធនធានធម្មជាតិនៃ ព្រឹទ្ធសភាអាមេរិកផងដែរនោះ បាន និយាយថា នាពេលនេះកំពុងមានក្តីព្រួយបារម្ភថា ការដំឡើងពន្ធនេះ នឹងធ្វើឲ្យការ ចំណាយក្នុងការសាងសង់ ហេដ្ឋារចនា សម្ព័ន្ធសម្រាប់ផ្គត់ផ្គង់ថាមពល មានការ កើនឡើងជាខ្លាំង។
គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាជាផ្លូវការលើបទបញ្ជាថ្មីមួយ ដើម្បីចាត់អនុវត្ត ការដំឡើងពន្ធ២០ភាគរយ ទៅលើការនាំ ចូលដែកថែប និង១០ភាគរយ ទៅលើការ នាំចូលអាលុយមីញ៉ូម នៅចំពោះមុខ ការព្រមានចាត់វិធានការតបតមកវិញពី សំណាក់អន្តរជាតិ។
ពាក់ព័ន្ធនឹងការដំឡើងពន្ធនោះដែរ ធនាគារពិភពលោក WB បានស្នើដល់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យ មានការប្រុងប្រយ័ត្នពីសង្គ្រាមពាណិជ្ជកម្មកើតឡើង។ នាយិកាប្រតិបត្តិធនាគារ ពិភពលោកបានលើកឡើងកាលពីថ្ងៃ ព្រហស្បតិ៍ថា នៅក្នុងសង្រ្គាមពាណិជ្ជកម្ម គ្មានទេអ្នកឈ្នះ គឺមានតែអ្នកចាញ់។
លោកស្រី គ្រីស្តាលីណា ហ្ស៊កជីយេវ៉ា (Kristalina Georgieva) នាយិកាប្រតិបត្តិ នៃធនាគារពិភពលោក បានធ្វើការរំឭក ដល់លោក ដូណាល់ ត្រាំ អំពីផលវិបាក ចំពោះសហរដ្ឋអាមេរិកខ្លួនឯង នៅពេល ដែលលោក ចច ដាប៊លយូប៊ូស សម្រេច យកពន្ធលើការនាំចូលដែកថែប កាលពី ពេលកន្លងមក ដោយនៅពេលនោះ វាបានធ្វើឲ្យប្រជាជនអាមេរិករហូតដល់ទៅរាប់សិបម៉ឺននាក់ត្រូវបាត់បង់ការងារ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប នៅក្នុង ទីក្រុងប្រ៊ុចសែល នៅថ្ងៃព្រហស្បតិ៍ លោក ស្រី ហ្ស៊កជីយេវ៉ា បានស្នើឲ្យលោក ដូណាល់ ត្រាំ ធ្វើការពិចារណាឲ្យបាន យ៉ាងល្អិតល្អន់បំផុត អំពីផលវិបាកដែល បង្កឡើងដោយការដាក់រនាំងពន្ធគយ។
សម្រាប់លោកស្រីនាយិកាប្រតិបត្តិនៃ ធនាគារពិភពលោក មេរៀនពីអតីតកាលបានបង្ហាញយ៉ាងច្បាស់ថា ការដាក់រនាំង ពន្ធគយមិនមែនជាមធ្យោបាយដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយឱនភាព ជញ្ជីងពាណិជ្ជកម្មនោះទេ។ ផ្ទុយទៅវិញ វាគឺជាឧបសគ្គដ៏ចម្បងមួយនៃការធ្វើ ពាណិជ្ជកម្មអន្តរជាតិ ហើយថា នៅពេលណាដែលពាណិជ្ជកម្មអន្តរជាតិមានថយចុះ អ្នកដែលងាយរងផលប៉ះពាល់ខ្លាំង ជាងគេ គឺប្រជាជនក្រីក្រនៅក្នុងប្រទេសអ្នកមាន ពីព្រោះថា ការយកពន្ធលើទំនិញនាំ ចូល វាប្រាកដជានឹងធ្វើឲ្យទំនិញនៅក្នុង ទីផ្សារក្នុងស្រុកត្រូវកើនឡើង ហើយនេះ នឹងជាចំណោទដល់ជីវភាពរបស់ប្រជាជនដែលមានចំណូលទាប៕ ម៉ែវ សាធី