ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងបុកកិនម៉ូតូពីក្រោយបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុខណៈត្រូវរថយន្តក្រុងបុកកិនម៉ូតូពីក្រោយ នាវេលាម៉ោង ១រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ខាងមុខអគ្គស្នងការ នគរបាលជាតិ តាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៅ ខុន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសន្តិសុខធនាគារ ស្រុកកំណើត ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះជិះ ម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-7468 ។ ចំណែកអ្នកបើករថយន្ត បង្ក បានរត់គេចខ្លួនបាត់សម្រោល ៕ ស រស្មី


ចែករំលែក៖