ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា លឹម ស៊ីណា អគ្គនាយិកាក្រុមហ៊ុន ហ្វូហាយ អុីនវេសមេនហ៊ុមព័ទ្ធរបងយកដីស្តាតអូឡាំពិកនិងរំលោភលើចិញ្ចើមផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ ចំណែកដីរបស់ពហុកីឡដ្ឋានជាតិអូឡាំពិកជាប់ស្ថានីយប្រេងតូតាល់    ស្ថិតនៅមហាវិថីព្រះសីហនុ ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករាត្រូវបានឧកញ៉ា លឹម ស៊ីណា អគ្គនាយិកាក្រុមហ៊ុនហ្វូហាយ អុីន វេសមេនបានសាងសង់របងស័ង្កសីហ៊ុម   ព័ទ្ធយកដីពហុកីឡដ្ឋានជាតិអូឡាំពិក និងបានរំលោភលើចិញ្ចើមផ្លូវសាធារណៈ របស់រដ្ឋ ។
ទោះបីជាមានការហាមឃាត់ពីសំណាក់អាជ្ញាធរខណ្ឌ៧មករាមន្ត្រីសាលារាជធានី ភ្នំពេញ ព្រមទាំងមានលិខិតហាមឃាត់ពី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាយ៉ាង ណាក៏ដោយក៏ឧកញ៉ា លឹម ស៊ីណា មិនខ្លាច រអែងឡើយ ។
មន្ត្រីសាលាខណ្ឌ៧មករាម្នាក់ដែលសុំ មិនបញ្ចេញឈ្មោះបានឲ្យដឹងថា អាជ្ញាធរ ខណ្ឌ៧មករាបានណែនាំឧកញ៉ា លឹម ស៊ីណា ម្តងរួចមកហើយឲ្យរុះរើរបងចេញ ជាបន្ទាន់ដែលបានសាងសងរំលោភលើ ចិញ្ចើមផ្លូវសាធារណៈ ប៉ុន្តែដូចជាមិនមានប្រសិទ្ធភាពសោះ ។
ប្រភពដដែលបានឲ្យដឹងទៀតថា សំណង់របងខុសច្បាប់របស់ឧកញ៉ា លឹម ស៊ីណា បានរំលោភ លើចិញ្ចើមផ្លូវព្រះ   សីហនុទាំងស្រុង និងហ៊ុមព័ទ្ធយកដីពហុ   កីឡដ្ឋានជាតិអូឡាំពិកអស់ទំហំបណ្តោយ ១៥០ម៉ែត្រ និងទទឹង១៣ម៉ែត្រ ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០១៧ បានចេញលិខិតមួយច្បាប់ ជូនលោក ឃួង ស្រេង អភិបាលរាជធានី   ភ្នំពេញស្នើសុំសហការរៀបចំសណ្តាប់ធ្នាប់នៅក្នុង និងក្រៅរបងពហុកីឡដ្ឋានជាតិ  ដើម្បីឲ្យមានកន្លែងកម្សាន្ត ប្រមូលការ លេងកីឡា ហាត់ប្រាណ និងប្រកួតកីឡាជា លក្ខណៈជាតិ និងអន្តរជាតិមានសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសុខ ដុមនីយកម្មក្នុងសង្គម ។
ទោះបីជាមានលិខិតព្រមាន ឬចាត់វិធាន ការទៅលើឧកញ៉ាលឹម ស៊ីណា ចំពោះទង្វើ ហ៊ុមព័ទ្ធរបងយកដីស្តាតអូឡាំពិក និង       រំលោភលើចិញ្ចើមផ្លូវសាធារណៈនេះក្តីក៏  ឧកញ៉ារូបនេះមិនយកចិត្តទុកដាក់អនុវត្តតាមឡើយ ។
ការព័ទ្ធរបងស័ង្កសីរំលោភលើចិញ្ចើមផ្លូវសាធារណៈ និងទន្ទ្រានយកដីស្តាតនេះ បានកើតឡើងអស់រយៈពេលរាប់ឆ្នាំមកហើយ។ ចំណែកអាជ្ញាធរខណ្ឌ៧មករាវិញ មិនហ៊ានចុះរុះរើឡើយទើបធ្វើឲ្យឧកញ៉ា លឹម ស៊ីណា ហ៊ានធ្វើអ្វីតាមតែអំពើចិត្ត ។
អំពើរំលោភលើចិញ្ចើមផ្លូវនេះតាមច្បាប់ ស្តីពីផ្លូវថ្នល់ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ ត្រង់ មាត្រា៦៤ចែងថា ជនណាដែលធ្វើកិច្ចការសាធារណៈការទាំងឡាយក្នុងតួផ្លូវ ទ្រូង ផ្លូវ ជាយផ្លូវ គែមផ្លូវ និងដីនៅសល់នៃចំណី ផ្លូវដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ច   គ្រប់គ្រងផ្លូវថ្នល់ត្រូវពិន័យអន្តរការជាទឹកប្រាក់ចំនួន៥០០.០០០រៀល ។
ចំណែកមាត្រា៦៦បានចែងថា ជនណា ដែលធ្វើការលើចំណីផ្លូវសម្រាប់ធ្វើផ្លូវចេញចូលគេហដ្ឋាន អគារ រោងចក្រ សហគ្រាស ឬកន្លែងផ្សេងៗដែលជាប់ផ្លូវថ្នល់ដោយ   គ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ត្រូវពិន័យអន្តរការជាប្រាក់៥០០.០០០រៀលក្នុងករណីដែលទទួលរងការពិន័យ អន្តរការម្តងរួចមក ហើយនៅតែបន្តប្រព្រឹត្ត ល្មើសទៀតត្រូវពិន័យអន្តរការជាប្រាក់ទ្វេដង ។
រហូតមកដល់រសៀលម្សិលមិញដីពហុកីឡដ្ឋានជាតិអូឡាំពិកផ្នែកខាងត្បូងដែលត្រូវបានឃុំដោយរបងស័ង្កសី និងដែក ដោយឧកញ៉ា លឹម ស៊ីណា អគ្គនាយិកា ក្រុមហ៊ុនហ្វូហាយ អុីនវេសមេនរាប់សិប ឆ្នាំមកហើយនោះត្រូវបានរំដោះឲ្យមាន   សេរីភាពឡើងវិញហើយ ។
សូមបញ្ជាក់ថា ដីពហុកីឡដ្ឋានជាតិ      អូឡាំពិកជាប់ស្ថានីយប្រេងតូតាល់ស្ថិតនៅ មហាវិថីព្រះសីហនុក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករាត្រូវបានឧកញ៉ា លឹម ស៊ីណា អគ្គនាយិកាក្រុមហ៊ុនហ្វូហាយ អុីនវេសមេនបានសាងសង់របងស័ង្កសីហ៊ុមព័ទ្ធយកនិងបានរំលោភលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋជាច្រើនឆ្នាំ ៕ ហេង សូរិយា

ចែករំលែក៖