ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីឃាត់ជនសង្ស័យ២នាក់លួចរថយន្ត៣ករណី

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ដែលបានធ្វើសកម្មភាពលួច រថយន្ត៣ករណី ៖

ករណីទី១-អំពើលួច(រថយន្តមួយគ្រឿងម៉ាកតូយ៉ូតា ហាយឡេនឌ័រ ពណ៌ទឹកមាស សេ៊រីឆ្នាំ២០០៥ លេខតួ៦៥០១១៩៨៧៤ លេខម៉ាស៊ីន១៧៤១៤៥៩ ពាក់ស្លាក លេខភ្នំពេញ 2AP-7482) កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៣ទៀបភ្លឺ នៅមុខផ្ទះលេខ៧ ផ្លូវលេខ៥១៤ ក្រុម៥២ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ អឹុង វេង ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ៧ ផ្លូវលេខ៥១៤ ក្រុម៥២ ភូមិ១៣ សង្កាត់ បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីទី២-អំពើលួច (រថយន្តមួយ គ្រឿងម៉ាកតូយ៉ូតាហាយឡេនឌ័រ ពណ៌ទឹក មាស ស៊េរីឆ្នាំ២០០៥ លេខតួ៤៥០១២ ៩០៩២ លេខម៉ាស៊ីន១៨៨៧៩១៣ ពាក់ ស្លាកលេខភ្នំពេញ 2AL-6409) កាលពី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៣ទៀបភ្លឺ នៅមុខផ្ទះលេខ១៥M ផ្លូវបេតុង ក្រុម២ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ម៉ី ចរិយា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១៥M ផ្លូវបេតុង ក្រុម២ ភូមិដំណាក់ សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរជាមន្ត្រីនគរបាល ។

ករណីទី៣-អំពើលួច (រថយន្តមួយ គ្រឿងម៉ាកតូយ៉ូតាកាមរី ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០២ លេខតួ០០១០៤៦ លេខ ម៉ាស៊ីន០៣៩១៤៥៩ ពាក់ស្លាកលេខ ភ្នំពេញ 2AB-9923) កាលពីថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៨ វេលាម៉ោង១២និង៤៨នាទីរំលងអធ្រាត្រនៅមុខផ្ទះលេខ១០បុរី ពិភពថ្មី ផ្លូវលេខ៤ ភូមិត្រពាំងគល់ សង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។

ជនរងគ្រោះឈ្មោះ យូ ហេងណារ៉ុង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខ របរលក់ទូរស័ព្ទ ស្នាក់នៅផ្ទះលេខ១០បុរី ពិភពថ្មី ផ្លូវលេខ៤ ភូមិត្រពាំងគល់ សង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនមាន ទី១-ឈ្មោះ សៅ វាសនា ហៅស្នា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ សង្កាត់ បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៥និង៥០នាទីល្ងាច។ កម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញសហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំងឃាត់ខ្លួននៅសួនកុមារមុខសាលាខេត្តកំពង់ឆ្នាំង ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

ទី២-ឈ្មោះ វង់ សារ៉ាវុធ ហៅ ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្តដឹកដី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកាត់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ ខ្លួនកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ វេលា ម៉ោង១រសៀល។ កម្លាំងការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំ ពេញសហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិកាត់ភ្លុក សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភស្តុតាងចាប់យករួមមាន រថយន្តមួយគ្រឿងម៉ាកតូយ៉ូតាហាយឡេនឌ័រ ពណ៌ទឹក មាស ស៊េរីឆ្នាំ២០០៥ លេខតួ៦៥០១១ ៩៨៧៤ លេខម៉ាស៊ីន១៧៤១៤៥៩ ពាក់ ស្លាកលេខភ្នំពេញ 2AP-7482 ជារបស់ ជនរងគ្រោះឈ្មោះ អឹុង វេង ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ ។

ក្រៅពីវត្ថុតាងខាងលើសមត្ថកិច្ចបាន រឹបអូសបានសម្ភារមួយចំនួនដូចជា ខ្សែ គ្រឿងភ្លើងរថយន្ត, រូបថត, ឯកសារទិញ លក់រថយន្ត, សោសម្រាប់ដោះគ្រឿង បន្លាស់រថយន្ត, សោរាងអក្សរ T សោកន្ទុយ អន្ទង់៥ដើម, ដង្កាប់៤, ទួរណឺវីស២, ញញួរ ១, សោខ្សៀ៣, បំពង់ទីប៣, សោចិញ្ចៀន ១២គ្រាប់, ដែកស្រួចកន្ទុយអន្ទង់១, ប្រាក់ដុល្លារ១៤.៧០០ដុល្លារអាមេរិក, ម៉ូតូមួយ គ្រឿងម៉ាកហុងដាស្គូពី ពណ៌ក្រហម ពាក់ ស្លាកលេខភ្នំពេញ 1GJ-8496 និងរថយន្ត មួយគ្រឿងម៉ាកតូយ៉ូតាហាយឡេនឌ័រ ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៣ លេខតួ JTEDP ២១A ៩៤០០១៥៦៩៤ពាក់ស្លាក លេខភ្នំពេញ 2AK-6808 ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ ហេង សូរិយា


ចែករំលែក៖