ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះ១ខ្នងនិងទ្រព្យសម្បត្តិក្នុងផ្ទះគ្មានសល់

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះផ្ទះ១ខ្នង ខ្ទេចខ្ទីក្លាយជាផេះកាលពី វេលា ម៉ោង១៩និង៣០ នាទីយប់ ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅភូមិទ្រៀល ឃំុទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថាផ្ទះ ទំហំ៧ម៉ែត្រ×១១ម៉ែត្រ ធ្វើពីឈើ លើប្រក់ក្បឿងផ្នែកក្រោមរៀបឥដ្ឋ ម្ចាស់ផ្ទះ ឈ្មោះ ទឹម ឡូត ភេទប្រុសអាយុ ៤៦ឆ្នាំនិង ប្រពន្ធ ឈ្មោះ ឈាង ឡន អាយុ៤១ឆ្នាំ រស់កនៅភូមិទ្រៀល ឃំុទ្រៀលស្រុកបារាយណ៍។

ហេតុការណ៍ខាងលើបណ្តាលឲ្យឆេះផ្ទះអស់ទាំងស្រុង ឆេះជង្រុកស្រូវទំហ៑ំ ៤x៤ស្មើ ៤ តោន អស់ទាំងស្រុង និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃ អស់ទាំងស្រុង ។ (មូលហេតុផ្ដើម ឆេះចេញពីភ្នកភ្លើង់គោរួចរាលឆេះពុំនូកចំបើង រាលឆេះផ្ទះតែម្តង )។ ការចេញអន្តរាគមន៍ មិនទាន់ ដោយសារមកការផ្តល់ពត៏មានយឺត(ពួកគាត់ពន្លតភ្លើងមិនឈ្នះទើបរាយការណ៍)។

ការចុះអន្តរាគមន៍ខាងលើដឹកនាំដោយ ហាក់ម៉ុងហួត អភិបាល ស្រុកបារាយ លោកវរសេនីយ៍ ឯក សួងថេន និងកំលាំងចូលរូលរួមពីកម្លាំងចំនួន ១៥នាក់ ប្រើប្រាស់ទឹកអស់ចំនួន៨ឡានស្មើ ៤០ម៉ែត្រគូប ។ តែសំណាងមិនមានគ្រោះថ្នាក់មនុស្សទេ ៕ ប៊ុន រិទ្ធី


ចែករំលែក៖