ភ្នំពេញ៖ តាមរយៈមេធាវី ឈី សម្បត្តិ នៅរសៀលថ្ងៃទី១៣ ខែមីនា នេះ បណ្តឹងបណ្ឌិត ស៊ុយ សារ៉េត បានដាក់ចូលដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយ ដោយប្តឹងជនពាក់ព័ន្ធទាំងអស់ដែលប្រព្រឹត្តអំពើហិង្សាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ។
ក្នុងបណ្តឹងនេះ បណ្ឌិត ស៊ុយ សារ៉េត ស្នើសមត្ថកិច្ចស្វែងរកជនពាក់ព័ន្ធទាំងអស់ និង ទាមទារសំណងជំងឺចិត្តចំនួន មួយពាន់ពីររយលានរៀល ។
កាលពីរសៀលថ្ងៃទី១១ ខែមីនា ប្រជាពលរដ្ឋតាមដេញវាយប៉ុនប៉ងសម្លាប់អ្នកបើកបរ និងវាយកម្ទេចរថយន្តទំនើបមួយគ្រឿង ដែលពួកគេអះអាងថា បានបើកបុករះតាមផ្លូវពីម្តុំទួលសង្កែ ខណ្ឌទួលសង្កែ បើករត់គេចរហូតដល់ម្តុំពេទ្យលោកសង្ឃ ខណ្ឌទួលគោក ៕ចេស្តា