ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី ៖ លោកខាងលិចចង់ទាត់រុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.

ចែករំលែក៖

តំណាងរាស្ត្ររុស្ស៊ី លោក Sergey Kalashnikov បានបញ្ជាក់ថា ប្រទេសលោកខាងលិចកំពុងតែបើកយុទ្ធនាការជាទ្រង់ទ្រាយធំ ដើម្បីកម្ចាត់រុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ដោយសារតែ រុស្ស៊ីជាប្រទេសដែលចេះតែរំខានដល់បណ្តាប្រទេសលោកខាងលិច និងរារាំងគោលនយោបាយ ឈ្លានពានរបស់លោកខាលិច។

តាមការបញ្ជាក់របស់តំណាងរាស្ត្រ Sergey Kalashnikov ឲ្យបានដឹងថា បណ្តាប្រទេសលោកខាងលិចកំពុងរកមធ្យោបានដើម្បីកម្ចាត់រុស្ស៊ីចេញពីសមាជិកក្រុមប្រឹក្សា របស់អង្គការសហប្រជាជាតិ។ លោក Sergey Kalashnikovបន្តទៀតថា រុស្ស៊ីនាពេលនេះ និងអតីតសហភាពសូវៀត បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងអង្គការសហប្រជាជាតិ ចាប់តាំងពី អង្គការពិភពលោកមួយនេះបានបង្កើតឡើង នៅឆ្នាំ១៩៤៦។

នៅក្នុងកិច្ចប្រជុំសភាអង់គ្លេស កាលពីថ្ងៃទី១៤ ខែមីនា តំណាងរាស្ត្រមួយរូប គឺលោក Chris Leslie បាននិយាយទៅកាន់នាយករដ្ឋមន្ត្រី Theresa May ស្តីពីការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីកាត់បន្ថយតួនាទីជាសមាជិករបស់រុស្ស៊ី នៅក្នុងស្ថានប័នសំខានមួយនេះ។

លោក Chris Leslie បញ្ជាក់ថា រុស្ស៊ីគឺដូចទៅនឹងប្រទេស (ទំនើង) មានន័យថាជាប្រទេសគំរាមកំហែង ដល់សន្តិភាពពិភពលោក ដូច្នេះយើងចាំបាច់ត្រូវតែចាប់ដៃគ្នា ដើម្បីកែប្រែច្បាប់អង្គការសហប្រជាជាតិ។ លោកបន្តទៀតថា «មិនអាចឲ្យរុស្ស៊ីអង្គុយនៅកៅអីនោះ ហើយបំផ្លាញផ្នែកនៅសេសសលនៃពិភពលោកនោះឡើយ»។

ជាមួយគ្នានោះនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ថា លោក Chris Leslieមិនមែនជាមនុស្សទី១ឡើយ ដែលបាននិយាយដល់រឿងកែទម្រង់ច្បាប់ នៅក្នុងអង្គការសហប្រជាជាតិ៕ ម៉ែវ សាធី


ចែករំលែក៖