ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញនំបាញ់ឌុកមានសារធាតុគីមីបូរ៉ាក់នៅផ្សារបឹងត្របែក ខណៈខេត្តកំពតរកឃើញបបែលមូលក្រៀមមានសារធាតុគីមីបូរ៉ាក់ដែរ

ចែករំលែក៖

ភ្នំពេញ: អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៥រោចខែផល្គុន ឆ្នាំរកានព្វស័ក ព ស ២៥៦១ត្រូវថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី គណ:កម្មការផ្សារបានចុះត្រួតពិនិត្យទំនិញនៅផ្សារបឹងត្របែក ក្នុងខណ្ឌចំការមន ដើម្បីត្រួតពិនិត្យនិងធ្វើការទប់ស្កាត់ទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ចែកចាយ លើទីផ្សារ។

នៅពេលចុះត្រួតពិនិត្យសមត្ថកិច្ចជំនាញបានធ្វើតេស្តបឋមទៅលើទំនិញដែលមានហានិភ័យខ្ពស់ ដូចជា សរសៃមីលឿង គុយទាវសរសៃតូច ប្រហិតសាច់គោ មឹក បង្គារនិងនំបាញ់ឌុក ដើម្បីរកសារធាតុគីមីហាមឃាត់ហើយបានរកឃើញមានសារធាតុគីមីហាមឃាត់ (បូរ៉ាក់) នៅក្នុងនំបាញ់ឌុក ទម្ងន់១,៤គីឡូក្រាម ។ ដោយឡែកនៅខេត្តកំពតសមត្ថកិចកាំកុងត្រៅលរកឃើញបបែលមូលក្រៀមទម្ងន់១២,២គីឡូក្រាមមានសារធាតុគីមីបូរ៉ាក់ដែរ

នេះបើយោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលប្រកាសឲ្យដឹងកាលពីថ្ងៃសុក្រ ១៥រោចខែផល្គុន ឆ្នាំរកានព្វស័ក ព ស ២៥៦១ត្រូវថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨ ។

មន្រី្តកាំកុងត្រូលបានឲ្យដឹងថា ជាលទ្ធផលនៅពេលចុះត្រួតពិនិត្យនៅផ្សារបឹងត្របែកបានរកឃើញមានសារធាតុគីមីហាមឃាត់ (បូរ៉ាក់) នៅក្នុងនំបាញ់ឌុក ទម្ងន់១,៤គ.ក្រ ត្រូវបានដកហូតកម្ទេចចោលនៅនឹងកន្លែង និងធ្វើសន្យាចំពោះអ្នកលក់ឲ្យបញ្ចប់ការទទួលលក់ទំនិញនេះ រហូតដល់ធ្វើការកែប្រែគុណភាព ហើយព្រមទាំងបានផ្សព្វផ្យាយ អប់រំ ណែនាំដល់អាជីវករនិងអ្នកប្រើប្រាស់ឲ្យកយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងបានយកគំរូ បន្លែ ផ្លែឈើមួយចំនួនបញ្ទូនទៅមន្ទីរពិសោធិ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកសារធាតុគីមីហាមឃាត់ជាបន្តផងដែរ ។

ដោយឡែកនៅសាខាកាំកុងត្រូលខេត្តកំពត-កែប ឯណោះវិញ នាព្រឹកថ្ងៃជាមួយគ្នានោះដែរសមត្ថកិច្ចបានចុះត្រួតពិនិត្យទំនិញ បិតស្ទីកឃ័រ អប់រំសុខភាព និងបានធ្វើតេស្តិ៍ឃីត រកសារធាតុគីមីបូរ៉ាក់ ដែលដាក់លើបបែលក្រៀម សាច់ឆ្លាម នៅក្នុងផ្សារកំពង់ត្រាច តាមផ្ទះ ដេប៉ូ តាមតូប ខេត្តកំពត។

ជាលទ្ធផលសមត្ថកិច្ច ដកហូតបានបបែលមូលក្រៀម ដែលមានដាក់សារធាតុគីមីបូរ៉ាក់ទម្ងន់ ១២,២គីឡូក្រាមហើយពេលល្ងាច ចុះត្រួតពិនិត្យ បិតស្ទីកឃ័រអប់រំសុខភាព និងធ្វើតេស្តិ៍ ប៉ូលែកំផោន លើប្រេងឆា នៅផ្សារពងទឹក ខេត្តកែប លទ្ធផលដកហូតបានទំនិញមួយចំនួន។

មន្រី្តកាំកុងត្រូលបានអំពាវនាវដល់អាជីវករទាំងអស់ ត្រូវគិតគូរពីសុខភាពអតិថិជនដែលទិញទំនិញរបស់ខ្លួនយកទៅប្រើប្រាស់ ដោយមិនត្រូវលក់ទំនិញមានលាយសារធាតុគីមី ទំនិញខូចគុណភាព និងហួសសុពលភាពប្រើប្រាស់ជូនអតិថិជននោះទេ ៕ ប្រាថ្នា


ចែករំលែក៖