ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័រដឹកឈើបម្រុងលោតឆត្រទៅវៀតណាមត្រូវកម្លាំងវរៈការពារព្រុំដែនគោកបង្ក្រាប

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រថយន្តឡង់គ្រីសរ័កែឆ្នៃមួយគ្រឿង ដឹកឈើកកោះបម្រុងឆ្លងដែនទៅប្រទេសវៀតណាម ត្រូវបានកម្លាំង នគរបាលនៃវរៈកាពារព្រំដែនលេខ៦២១ ក្រោមបញ្ជាពីស្នងការនគរបាលខេត្ត ស្ទាក់ចាប់បានភ្លាមៗ បន្ទាប់ពីរថយន្តដឹកឈើរត់ឆ្លងកាត់ផុតមុខតំបន់អភិរក្សជីវៈចម្រុះសីមា រួចប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ការបន្តតាមច្បាប់ព្រៃឈើ ។

កម្លាំងសមត្ថកិច្ចបង្ក្រាបរថយន្តដឹកឈើនោះធ្វើឡើងនៅម៉ោង០៥និង៥នាទីព្រឹក ថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវចូលច្រករបៀង ក្នុងភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើខុសច្បាប់មួយនេះ បម្រុងលោតឆត្រយកទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាម តាមច្រករបៀងនោះ។

រថយន្តដែលដឹកឈើខុសច្បាប់នោះ ម៉ាកឡង់គ្រីស័រកែឆ្នៃ ពណ៌ខ្មៅ អត់ស្លាក់លេខ បានផ្ទុកឈើប្រណីតប្រភេទកកោះចំនួន១៨ដុំ មានប្រវែង២ម៉ែត្រ និងមានមុខកាត់ចាប់ពី៣០សង្ទីម៉ែត្រឡើងទៅ ខណៈដែលសមត្ថកិច្ចកំពុងស្ទាក់បង្ក្រាបនោះ អ្នកបើកបររថយន្តបានបើកទ្វាររត់គេចខ្លួនបាត់ភ្លាមៗដែរ ។

ក្រោយពីសមត្ថកិច្ចបង្ក្រាបបានរថយន្ត និងវត្ថុតាងខាងលើត្រូវបានកម្លាំងនគរបាលវរៈកាពារព្រំដែន៦២១ ប្រគល់ឲ្យទៅសង្កាត់រដ្ឋបាលព្រៃឈើស្រែខ្ទុម និងស្រែព្រះរក្សាទុកចាត់ការទៅតាមច្បាប់ព្រៃឈើ ៕ ជីវន្ត


ចែករំលែក៖