ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគបាលគ្រឿងញៀន និងសង្កាត់រដ្ឋបាលព្រៃឈើ ក្នុងស្រុកថាឡាបរីវ៉ាត់ សហការគ្នាចុះបង្ក្រាបឈើគ្រឿងផ្ទះ របស់ឈ្មួញដុះស្លែបម្រុងឡើងយីឌុប

ចែករំលែក៖

​ខេត្តស្ទឹងត្រែង​៖ ឈើ​គ្រឿងផ្ទះប្រមាណ​ជាង​៣០​ម៉ែត្រគូប ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគបាលខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើស្រុក និងកម្លាំងប៉ុស្តិ៍ឃុំអន្លុងជ្រៃ ចុះរឹបអូស​ឈើគ្រឿងផ្ទះគរទុក អនាធិបតេយ្យគ្មានច្បាប់ ​នៅក្នុង​ដីចំការ​មួយកន្លែង កាលពី​​រសៀល ថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅ​ភូមិ​​ស្រឡៅ ឃុំ​អន្លុង​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​។​

​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​សេចក្តី​​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​គំនរ​ឈើ​គ្រឿងផ្ទះ ជាច្រើនគំនររាប់រយ​កន្ទុយ​ ​​នៅ​ទីតាំងចម្ការស្វាយចន្ទី​មួយកន្លែង ទីតាំងខាងលើ ភ្លាមៗ​កម្លាំង​សមត្ថកិច្ច​​បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង និង​រាយការណ៍​ជូន​​ថ្នាក់លើ ក៍បញ្ចាឲ្យកម្លាំងចុះ​ធ្វើការ​បង្ក្រាបនិងរឹបអូស​តែម្តង​។​

​បើតាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា ឈើ​អារ​ទាំង​​នោះ ត្រូវគេ​ប្រើប្រាស់​រណាយន្តជាច្រើនគ្រឿង ដែល​បាន​អារដឹក​ចេញពី​តំបន់​ព្រៃ​អភិរក្ស​ព្រៃ​ឡង់​ ជាដែនគ្រប់គ្រងរបស់ ឧទ្យានុរក្ស បរិស្ថាន បួនខេត្ត ​និង​ព្រៃ​អភិរក្ស​មួយចំនួនទៀត ស្ថិតនៅ​តំបន់​ភូមិសាស្ត្រ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ រួច​យកមក​ស្តុក​នៅ​កន្លែង​ខាងលើ រង់ចាំ​​លើកដាក់​រថយន្ត​ដើម្បី​ដឹកជញ្ជូន​ទៅ​ដាក់លក់​ឲ្យ​ដេប៉ូ​មួយចំនួន ក្នុង​ខេត្តព្រៃវែង និង​ស្វាយរៀង​ជាដើម​។​

គួររំលឹកថា សព្វថ្ងៃ​គេ​សង្កេតឃើញថា ស្ទើ​រតែ​មិនលស់​ថ្ងៃ​ណា​នោះទេ មាន​រថយន្ត​ប្រភេទ​សាំយ៉ុងមិនតិចគ្រឿង និងឈ្មួញ​ជាច្រើននាក់ រួមទាំងរយន្តយ៉ីឌុបមួយចំនួនដឹកបន្លំ ធ្វើជាឈើចាស់ៗ ដោយដាក់ត្រាំទឹកទុកឲ្យខ្មៅ រួចដំដែកគោលបត់ ឬក៍ដុតរោលឲ្យខ្មៅចុងឈើក្រោយពីរកាត់តម្រឹម រួចដាក់ដំឡូង ចន្ទី សណ្តែក ឬក៏បេអង្គាមដាក់ពីរលើ ឈើពីក្រោមជាការស្រេច ដើម្បី បន្លំភ្នែកអ្នកសារព៌ត៌មានតែប៉ុណ្ណោះ ចំពោះភ្នែកសមត្ថកិច្ចមិនអាចរំលងបានទេ រួចធ្វើដំណើរយ៉ាងរលូនគ្មានអ្នករំខាន ចំពោះការដឹក​ជ​ញ្ជួ​ន​ឈើ​គ្រប់ប្រភេទ​ ជា​រៀងរាល់ថ្ងៃ ដែល​ឈើ​ទាំងនោះ ពុំមាន​លិខិតអនុញ្ញាតចេញពីអាជ្ញាធរមានសមត្ថកិច្ច ឬពី​រដ្ឋបាលព្រៃឈើ​នោះទេ​ ។

ឈើ​ទាំងនេះ ភាគច្រើនមាន​ថៅកែ​ទម្លាក់​លុយ​ និងបំផុសឲ្យពលរដ្ឋចូលព្រៃកាប់ឈើអារ យ៉ាងអនាធិបតេយ្យ គ្មានសមត្ថកិច្ចណាទប់ស្គាត់នោះទេ ព្រោះឈ្មួញខ្ចីដៃអ្នកភូមិដើម្បីលុយ ដោយ​មិនចាំបាច់​ដឹក​ដើរ​លក់​ដូច​ត្រី បន្លែ ផ្លែឈើ នោះទេ​ ដឹកតាមគោយន្តកន្ត្រៃ និងកូនត្រាក់ទ័រយកមកគរទុករង់ចាំឈ្មួញមកវាស់វែង ៕ មាស សុផាត


ចែករំលែក៖