ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់នៅនឹងកន្លែងកើតហេតុ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយសារបុរសរងគ្រោះផឹកស្រាស្រវឹង នេះគឺករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈដេលជនរងគ្រោះបានជិះម៉ូតូទៅផឹកស៊ីនៅផ្ទះមិត្តភក្តិខាងលិចវត្តភ្នំរាំង សង្កាត់អូរតាវ៉ៅ ពេលបុរសរូបជនរងគ្រោះ ស្រវឹងស្រាជោក ក៏លាមិត្តភក្តិត្រឡប់ទៅផ្ទះវិញ រួចក៏ជិះម៉ូតូតាមផ្លូវលំក្រួសក្រហម១ខ្សែ ក្នុង ដែរស្រាប់តែមានមេឃងងឹត មានគេទូរស័ព្ទមកក៏ទាញ់ទូរស័ព្ទយកមកលើកនិយាយ មិនបានមើលមុខ ស្រាប់តែធ្លាក់ជង្ហុកដួលផ្កាប់មុខរបួសធ្ងន់សន្លប់នៅនឹងកន្លែងកើតហេតុ ក្រោយមក ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកចូលតែម្ដង ។
ករណីគ្រោះថ្នាក់ចរាចណ៍នេះ ដោយសារបុរសចំណាស់ម្នាក់ស្រវឹងស្រាជោក បានជិះម៉ូតូដួលម្នាក់ឯង ហេតុការណ៍នេះបានកើតឡើងកាលពីនៅវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ស្ថិតនៅចំណុចផ្លូវលំក្រួសក្រហម១ខ្សែក្នុងភូមិក្រចាបលើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ រីឯជនរងគ្រោះឈ្មោះដូង លីយ័ន្ត ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរចាំចំការឲ្យគេ បច្ចប្បន្នរស់ស្ថិតនៅតាមជើងភ្នំដំបង ក្នុងភូមិភ្នំដំបង់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(រងរបួសធ្ងន់បែកមុខរលាត់ដៃជើង)( ជិះម៉ូតូម៉ាក សង សេរីចាស់ពណ៍ខ្មៅ លាយស គ្មានស្លាកលេខ ។
មន្ត្រីនគរបាលចរាចរណ៍មូលដ្ឋានបានឲ្យដឹងថា ក្រោយពីកើតហេតុមកពួកគាត់បានទទួលព័ត៌មានពីកន្លែងកើតហេតុថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយសារបុរសម្នាក់ជាជនរងគ្រោះខាងលើបានជិះម៉ូតូក្នុងទិសដៅពីជើងទៅក្បូងក្នុងសភាពស្រវឹងក៏ជិះម៉ូតូនិយាយទូរស័ព្ទជិះធ្លាក់ជង្ហុកដួលរងរបួសធ្ងន់សន្លប់នៅកន្លែងកើតហេតុតែម្ដង ។ ក្រោយមកត្រូវបានរថយន្តសង្គ្រោះដឹកចូលមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត