ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហមដាក់គោលដៅនាំយកកីឡាករឆ្នើមៗ៣នាក់ សម្រាប់រដូវកាលក្រោយ

ចែករំលែក៖

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United បានដាក់ឈ្មោះកីឡាករសំខាន់ៗ៣នាក់ ដែលលោកត្រៀម នាំមកចូលរួមក្រុមពេលទីផ្សារដោះដូរកីឡាករបើកនៅរដូវក្ដៅនេះដើម្បីពង្រឹង និងរៀបចំក្រុម សាជាថ្មី សម្រាប់ប្រកួតប្រជែងនៅរដូវកាលក្រោយ។ កីឡាករទាំង៣នាក់នោះរួមមាន Fred របស់ក្លិប Shaktar Donetsk , Blaise Matuidi របស់ក្លិប Juventus និង Ivan Perisic របស់ក្លិប Inter Mailan ។

កីឡាករសញ្ជាតិប្រេស៊ីល Fred បានទាក់ទាញចំណាប់អារម្មណ៍លោក Mourinho ជាខ្លាំងចំពោះសមត្ថភាពលេងជាខ្សែបម្រើដ៏បុិនប្រសប់របស់គេជាពិសេសនារដូវកាលនេះ Fred បានជួយឲ្យក្រុម Shaktar Donetsk ឡើងមកដល់វគ្គ១៦ ក្រុមចុងក្រោយ Champion League មុននឹងត្រូវចាញ់ក្រោមថ្វីជើង Roma ដោយគ្រាប់បាល់ក្រៅទឹកដី ។ តម្លៃខ្លួនកីឡាករជម្រើសជាតិ ប្រេស៊ីលរូបនេះគឺប្រហែលជា៦០លានអឺរ៉ូ ។

ចំពោះ Matuidi របស់ក្លិបខ្លាំងនៅអុីតាលី Juventus វិញក៏មានទម្រង់លេងល្អមិនធម្មតា ដែលអាចជំនួសតំណែងការពាររបស់ Matteo Darmian ឬ Chris Smalling បាន។ តម្លៃខ្លួនរបស់កីឡាកររូបនេះគឺ ប្រហែល៤០លានអឺរ៉ូ។

ចំណែកកីឡាករសំខាន់មួយរូបទៀតដែលអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ចាប់អារម្មណ៍គឺខ្សែបម្រើប្រយុទ្ធ Ivan Perisic របស់ក្រុម Inter Milan ដែលអាចជំនួសខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial បាន ព្រោះអាចលក់ចេញនៅរដូវកាលក្រោយ ៕ ដេវីត

 


ចែករំលែក៖