ព័ត៌មានទាន់ហេតុការណ៍៖

គ្រូចិនឲ្យគ្រូវេលធ្វើតាមអតីតគ្រូបិសាចក្រហម Sir Alex Ferguson

ចែករំលែក៖

លោក Marcello Lippi គ្រូបង្វឹកក្រុមជម្រើសជាតិចិនសង្ឃឹមថា លោក Ryan Giggs នឹងទទួលបានជោគជ័យពេលទៅដឹកនាំក្រុមជម្រើសជាតិវេល ប៉ុន្តែគាត់ផ្តល់ដំបូន្មានឲ្យអតីត កីឡាករក្លិបបិសាចក្រហមនេះយកគំរូតាមការដឹកនាំរបស់លោក Sir Alex Ferguson។

ក្រុមជម្រើសជាតិចិននឹងត្រូវប៉ះក្រុមជម្រើសជាតិវេលនៅថ្ងៃព្រហស្បតិ៍នេះហើយវាក៏ជាការប្រកួតដំបូងដែល Ryan Giggs ដឹកនាំក្រុមជម្រើសជាតិវេលជាលើកដំបូង។

ក្នុងនាមជាគ្រូបង្វឹកមានបទពិសោធន៍ច្រើនម្នាក់ លោក Marcello Lippi ដែល ធ្លាប់បានឈ្នះWorld Cupជាមួយនឹងក្រុមជម្រើសជាតិអ៊ីតាលីបានថ្លែងថា “ខ្ញុំមិនចង់មានន័យ ថា ខ្ញុំត្រូវប្តល់យោបល់ ឬដំបូន្មានអ្វីសម្រាប់គាត់ទេ។ គាត់ធ្លាប់នៅជាមួយនឹងគ្រូបង្វឹកដ៏ល្អ មួយរូបគឺSir Alex Fergusonនៅក្នុងក្រុម Manchester United។ អ្វីដែលគាត់ Ryan Giggs ត្រូវធ្វើនោះគឺគ្រាន់តែរៀននិងធ្វើតាម Ferguson បានហើយ” ។

គួររំលឹកថា លោក Marcello Lippi មិនត្រឹមតែធ្លាប់ឈ្នះពាន World Cup ឆ្នាំ២០០៦ទេ គាត់ធ្លាប់ដឹកនាំក្រុមសេះបង្កង់ Juventus ឈ្នះជើងឯក Champions League ក្នុងឆ្នាំ១៩៩៦ទៀត ផង ៕ ដេវីត


ចែករំលែក៖