ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជាជនពិការភ្នែកទាំងពីរចងកសម្លាប់ខ្លួននៅក្នុងផ្ទះម៉ាស្សាជនពិការ យីហោ ធូហេនស៍

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទី នៅចំណុចផ្ទះម៉ាស្សាជនពិការ យីហោ ធូហេនស៍ ផ្ទះលេខ៥ ផ្លូវ ១៣៥ ក្រុមទី៣១ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សាកសពជនរងគ្រោះ ឈ្មោះ សេង ផាត ហៅ ឡុង ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សាជនពិការ (សពជនរងគ្រោះជាមនុស្សពិការភ្នែកទាំងសងខាង) ។

សមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុ ជនរងគ្រោះខាងលើមិនបានចេញពីបន្ទប់សោះ ដោយមិនឃើញ ក៏ត្រូវម្ចាស់ផ្ទះបានដើរទៅមើល ស្រាប់តែឃើញបុរសរងគ្រោះបានចងក ដោយចងកនឹងក្រមាពណ៌ក្រហមទៅនឹងធ្នឹមដែកដំបូលស័ង្កសីជាន់ទី១ ស្លាប់បាត់ទៅហើយ ភ្លាមៗនោះ បាននាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្នានឲ្យមកមើល និងសមត្ថកិច្ចជំនាញ់ក៏បានចុះមកធ្វើកោសល្យវិច័យផងដែរ ។

តាមការកោសល្យវិច័យរបស់លោកគ្រូពេទ្យវេជ្ជបណ្ឌិត នង សុណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញថា សពស្លាប់ដោយសារធ្វើអត្តឃាតពិតប្រាដកមែន ។

បច្ចុប្បន្ន គ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្តកំពុងចាម ៕ ស រស្មី


ចែករំលែក៖