ភ្នំពេញ ៖ នារីម្នាក់ដែលគេស្គាល់ថាជាអ្នកបំរើការនៅក្នុងហាងបារាំងបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជា៦ព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅខាងក្រោយសាលាខណ្ឌដូនពេញ តាមបណ្តោយផ្លូវលេខ១៣០ ក្រុម៥ ភូមិ១ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពនារីរងគ្រោះឈ្មោះ សម្ភស្ស អាយុ ២៩ឆ្នាំ មុខរបរ អ្នកក្រឡុកស្រាក្នុងហាងបារាំង ស្នាក់នៅផ្ទះជួលលេខ១២២E4ហ្សិត ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពត៌មានពីមិត្តភ័ក្ត្រនារីរងគ្រោះដែលមានឈ្មោះ សិន លីនណា បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានចេញពីធ្វើការ ហើយក៏មកបបួលរូបខ្លួនទៅផឹកស៉ីជាមួយពេលនោះ រូបខ្លួនបានប្រាប់ទៅនារីរងគ្រោះថា គេមិនមានលុយសម្រាប់ផឹកស៉ីនោះទេ។ ភ្លាមៗនោះ នារីរងគ្រោះក៏បានតេទូរស័ព្ទទៅបុរសម្នាក់ ដែលគេស្គាល់ថាជាសង្សាររបស់ខ្លួន នៅពេលដែលតេទៅ ក៏និយាយមិនត្រូវគ្នាហើយឈ្លោះប្រកែតគ្នាយ៉ាងខ្លាំង ដោយបាននិយាយថា ខ្លួនមានប្រពន្ធកូនហើយ ម៉េចបានមកស្រលាញ់រូបគេទៀត។ ក្រោយមក នារីរងគ្រោះក៏បានបោះទូរស័ព្ទដែលកំពុងតែនិយាយជាមួយបុរសជាសង្សារនោះចោល បណ្តាលឲ្យបែកខ្ទេច ហើយក៏ត្រូវបានឈ្មោះ សិន លីនណា ទៅរើសយកទូរស័ព្ទរបស់នារីរងគ្រោះមកវិញ និងបាននាំគ្នាចូលគេងទាំងអស់គ្នា។
ប្រភពបានបន្តទៀតថា នៅពេលដែលចូលដេកនោះ ស្រាប់តែលឺនារីរងគ្រោះមិនដឹងថាធ្វើអ្វីទេ ដោយលឺសំឡេង ២ទៅ៣ដង ដោយមិនដឹងថានារីរងគ្រោះធ្វើអ្វីនោះទេ។
លុះដល់ព្រឹកឡើងនៅម៉ោង កើតហេតុក៏បានប្រទះឃើញនារីរគ្រោះចងកសម្លាប់ខ្លួនឯងបាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនឹងធ្វើកោសលវិច្ឆ័យ និងបានប្រគល់សពនារីរងគ្រោះខាងលើទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ជ្រោយពេជ្រ