ព័ត៌មានទាន់ហេតុការណ៍៖

ចោរសម័យថ្មីហៅអ្នកទិញទៅបេះផ្លែស្វាយក្នុងចម្ការគេបានជិត២តោនគិតជាប្រាក់៨៨ម៉ឺនរៀល

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវក្រុមមន្ត្រីនគរបាលស្រុកស្អាងឃាត់ខ្លួនបន្ទាប់ពីបានប្រើល្បិចកលហៅឈ្មួញទិញផ្លែស្វាយឲ្យទៅបេះផ្លែស្វាយគេនៅក្នុងចម្ការថា ជាស្វាយរបស់ខ្លួនឯង ពេលបេះបានជាងមួយតោនត្រូវម្ចាស់គេទៅទាន់ប្ដឹងនគរបាលឱ្យចាប់ខ្លួន។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៨ នៅចំណុចចម្ការស្វាយរបស់ឈ្មោះ ព្រាប ស៊ីណា ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនសង្ស័យដែលប្រើល្បិចឈ្មោះ ភី ភារុណ ហៅឈី ភេទប្រុស អាយុ២១ឆ្នាំជន ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំ នៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្ត កណ្តាល។ វត្ថុតាងចាប់យកផ្លែស្វាយកែវ រមៀត (ច្រកថង់ក្រដាស)ទម្ងន់១៧៩៥ គីឡូក្រាមនិងជញ្ជីងចំនួន១។ ចំណែកជន រងគ្រោះជាម្ចាស់ស្វាយឈ្មោះ ព្រាប ស៊ីណា ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរកសិករ មាន ទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ។

នគរបាលបានឱ្យដឹងបន្ថែមថា ដើមចម ដំបូងគឺនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹកមានអ្នកជិះម៉ូតូដើររក ទិញស្វាយឈ្មោះឈឿង រ៉េន, ឈ្មោះជៀន យ៉ុម, ឈ្មោះ សុខ ម៉ាញ និងឈ្មោះហេង សុខា បានជិះម៉ូតូដើម្បីរកទិញផ្លែស្វាយ តាមចម្ការក៏បានជួបឈ្មោះភី ភារុណ ជា ជនសង្ស័យនៅតាមផ្លូវមុខវត្តខ្ពប ហើយ ឈ្មោះ ភី ភារុណ បានប្រើល្បិចថាខ្លួនមាន ស្វាយលក់ រួចបាននាំទៅដល់ចម្ការស្វាយនៅចុងព្រែកថ្មី ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ដោយឈ្មោះភី ភារុណ កាត់ថ្លៃ១.០០០រៀលក្នុងមួយគីឡូក្រាម ។

ចំណែកអ្នកទិញឈ្មោះឈឿង រ៉េន ឈ្មោះជៀន យ៉ុម ឈ្មោះ សុខ ម៉ាញ និង ឈ្មោះ ហេង សុខា បានតថ្លៃ៥៥០រៀល ក្នុងមួយគីឡូក្រាម។ ឈ្មោះភី ភិរុណ ក៏ព្រម លក់ ហើយអ្នកទាំង៤ខាងលើចាប់ផ្តើមបេះផ្លែស្វាយដោយខ្លួនឯងពីម៉ោង៨ព្រឹក រហូតដល់១២និង៣០នាទីរសៀលបេះ អស់ផ្លែស្វាយរួចថ្លឹងបានទម្ងន់១.៧៩៥ គីឡូក្រាមក៏ប្រគល់លុយឲ្យទៅឈ្មោះ ភី ភារុណ ចំនួន៨៨០.០០០រៀលភ្លាម ។

បន្ទាប់មកទើបឈ្មោះ ព្រាប ស៊ីណា (ម្ចាស់ចម្ការស្វាយ)មកដល់ ពេលនោះ ឈ្មោះ ឈឿង រ៉េន, ឈ្មោះ ជៀន យ៉ុម, ឈ្មោះ សុខ ម៉ាញ និងឈ្មោះហេង សុខា បានអះអាងថា ពួកខ្លួនទិញពីឈ្មោះភី ភារុណ ទើបដឹងថា ឈ្មោះភី ភារុណ បាន លួចស្វាយរបស់ខ្លួនលក់ក៏បានទៅប្ដឹងនគរបាលតែម្ដង។ ពេលទទួលបានព័ត៌មាន ខាងលើនគរបាលប៉ុស្ដិ៍ខ្ពបបានទៅដល់ កន្លែងកើតហេតុស្រាវជ្រាវឃាត់ខ្លួនឈ្មោះ ភី ភារុណ រួមទាំងវត្ថុតាងបញ្ជូនមកប៉ុស្តិ៍រដ្ឋបាលខ្ពបដើម្បីសាកសួរ ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជា បានប្រើល្បិចកលហៅអ្នកទិញស្វាយទៅលួចបេះផ្លែស្វាយគេមែន។ ជនសង្ស័យត្រូវបាននគរបាលស្រុកកស្អាងកសាងសំណំុរឿងបន្តអនុវត្តតាមនីតិវីធី។ ចំណែកអ្នក ទិញស្វាយត្រូវបាននគរបាលអប់រំដោះ លែងវិញ រីឯផ្លែស្វាយជាង១តោនបាន ប្រគល់ឲ្យម្ចាស់វិញ ៕ ហេង នរិន្ទ្រ


ចែករំលែក៖