ខេត្តកំពង់ស្ពឺ៖ មនុស្សចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺធ្វើការបង្ក្រាបបានពាក់ពន្ធ័ជាមួយករណីចែកចាយគ្រឿងញៀនផងនិងទទួលផលចោរកម្មនិងកែច្នៃម៉ូតូមិនប្រក្រតីថែមទៀតផង។
ការបង្ក្រាបក្រុមជនសង្ស័យខាងលើកាលពីវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះរបស់ជនសង្ស័យក្នុងភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមសម្តីរបស់មន្ត្រីនគរបាលបាននិយាយអោយដឹងថានៅមុនពេលឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើគឺកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ដឹកនាំសម្របសម្រួលដោយលោក អ៊ូ ផាត ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន០៣នាក់ដែលជនសង្ស័យទី ១•ឈ្មោះថន ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរមិនពិតប្រាកដរស់ នៅភូមិរាំង ឃុំជង្រុកស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី២•ឈ្មោះវ៉ាន់ ជីវ័ន្ត ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិតាំងតាង៉ក ឃុំព្នៅ២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងទី៣មានឈ្មោះកៅ វុត្ថាភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអង្គត្រាវខាងត្បូង ឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវ ពីបទទទួលផលចោរកម្ម និងកែច្នៃម៉ូតូមិនប្រក្រតីហើយយើងក៏បានឆែកឆេរផ្ទះជនសង្ស័យឈ្មោះថន ពិសិដ្ឋ រកឃើញម៉ូតូមិនប្រក្រតី ចំនួន៨គ្រឿងរួមមាន:
ម៉ូតូម៉ាកឌូក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខកណ្តាល1F-3939
ម៉ូតូម៉ាកកាវ៉ាសាគី ពណ៌ទឹកក្រូចលាយខ្មៅ ស្លាកលេខភ្នំពេញ1GL-8853
ម៉ូតូម៉ាកXR ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1W-9134
ម៉ូតូម៉ាកMSX ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ កំពង់ស្ពឺ1G-4412
ម៉ូតូម៉ាកស៊ូមើអ៊ិច ពណ៌ខ្មៅលាយស ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1GN-1205 និងម៉ូតូ០៣ គ្រឿងទៀត ពាក់ព័ន្ឋនឹងមធ្យោបាយចែកចាយគ្រឿងញៀនផងដែរ។
បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយវត្ថុតាងខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺរង់ចាំបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់៕ សេនា សក្តិ