ខេត្តព្រះសីហនុ៖ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុប្រកាសរកសាច់ញាតិសាកសពបុរសម្នាក់នេះ ដែលមន្ទីរពេទ្យមិនស្គាល់អត្តសញ្ណាណ ។
បើតាមលោកសេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបញ្ជាក់ថា កាលព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ មានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន ដឹកសពជនរងគ្រោះរូបនេះ ដែលជួបគ្រោះថ្នាក់ចរាចរណ៍មកដាក់ចោលនៅមន្ទីរពេទ្យខេត្ត និងពុំដឹងពីសាវតាបែបណាឡើយ។
សូមសាច់ញាតិរបស់សាកសពបើស្គាល់អាចទាក់ទងមកមន្ទីរពេទ្យខេត្ត(ពេទ្យចំការចេក) ដើម្បីទទួលយកសាកសពយកទៅធ្វើបុណ្យ ៕ ឆ្លាម សមុទ្រ