វិបត្តិនៅតំបន់មជ្ឈិមបូព៌ា មិនអាច ស្វែងរកសន្តិភាព ឃើញឡើយដោយ សារតែការ មិនចង់បានសន្តិភាពរបស់ មហាអំណាច អាមេរិកនិងសម្ពន្ធមិត្តអីុស្រាអែល។ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស បានប្រកាសថា អីុស្រា អែល និងអាមេរិក ត្រូវតែទទួលខុសត្រូវ ចំពោះភាពជាប់គាំងនៃដំណើរការស្វែងរកសន្តិភាពនៅតំបន់នេះ។
សារព័ត៌មានស៊ីនហួ នៅថ្ងៃទី២៨ ខែ មីនាបានដកស្រង់ការប្រកាសរបស់ប្រធានាធិបតីប៉ាឡេស្ទីនថា ប្រទេសអុីស្រាអែល និងអាមេរិក ត្រូវទទួលខុសត្រូវចំពោះ ការជាប់គាំងនៅក្នុងដំណើរសន្តិភាព នៅ មជ្ឈិមបូព៌ា ។ ដោយសារតែប្រទេសទាំងពីរមិនទាន់ឈានដល់គោលដៅ នៅក្នុងការគ្រប់គ្រងផលប្រយោជន៍នៅទីនេះ។
ការកត់សម្គាល់របស់លោក អាបាស ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ ជា មួយរដ្ឋមន្ត្រីការបរទេស ម៉ារ៉ុកលោក Nasser Bourita នៅក្នុងទីក្រុងរ៉ាម៉ាឡា ដោយនិយាយថា វិធានការ របស់អុី ស្រាអែល និងគោលនយោបាយអយុត្តិធម៌ របស់សហរដ្ឋអាមេរិក គឺជាមូលហេតុ ចម្បង ដែលនាំឱ្យដំណើរការ សន្តិភាព ក្លាយជាការជាប់គាំងមួយ ។
លោក អាបាស បានសង្កត់ធ្ងន់ពីសារ សំខាន់ នៃការធ្វើសន្និសីទសន្តិភាព អន្តរជាតិ ដែលរៀបចំសម្រាប់យន្តការមួយ ដើម្បីដោះស្រាយបុព្វហេតុប៉ាឡេស្ទីន ដោយផ្អែកលើ ដំណោះស្រាយអន្ដរជាតិ និងនាំឱ្យបង្កើតរដ្ឋប៉ាឡេស្ទីនមួយ នៅ ភាគខាងកើតក្រុង ហ្សេ៊រុយសាឡឹម ជារដ្ឋ ធានីរបស់ខ្លួន ៕ ម៉ែវ សាធី