ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកត្រៀម“ចែករំលែកភាពរំភើបរីករាយនៃកម្មវិធីUEFA CHAMPIONS LEAGUEជាមួយនឹងស្រាបៀរHEINEKEN®ឬនៅ?

ចែករំលែក៖

ភ្នំពេញ៖ តើអ្នកត្រៀមខ្លួនហើយឬ “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់ ក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken®?

កម្មវិធីដំណើរទេសចរណ៍នេះផ្តល់ឱ្យអ្នកគាំទ្រកីឡាបាល់ទាត់នៅជុំវិញពិភពលោកមានឱកាសកាន់តែស្និទ្ធស្នាលជាមួយវីរបុរសជើងឯក និងពានរង្វាន់ក្របខ័ណ្ឌUEFA Champions League…ហើយឥឡូវនេះនឹងធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងបង្អស់ពុំដែលធ្លាប់មានពីមុនមក!

ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំរបស់កម្មវិធីដំណើរទេសចរណ៍នេះបានទៅដល់ ២៦ ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី អាមេរិកខាងត្បូងនិងអាមេរិកខាងជើង។ កម្មវិធីដំណើរទេសចរណ៍នៅឆ្នាំនេះក្រោមប្រធានបទ “ចែករំលែកភាពរំភើបរីករាយចែករំលែកពានរង្វាន់” នឹងមកដល់កម្ពុជាចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ខែមេសាឆ្នាំ២០១៨ ខាងមុខនេះ។

កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions League ឆ្នាំ២០១៨ដែលនាំជូនដោយស្រាបៀរ Heineken®ជំរុញផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកនូវឱកាសផ្ទាល់ក្នុងការចូលរួមទទួលបានភាពរំភើបរីករាយនៃការទស្សនាការប្រកួតនេះ និងមានឱកាសដ៏កម្រក្នុងការឃើញផ្ទាល់នូវពានរង្វាន់ដ៏ល្បីល្បាញនេះ ជួបផ្ទាល់ជាមួយលោកRuud van Nistelrooyនិងទទួលបទពិសោធន៍ដ៏រំភើបនៃដំណើរទស្សនកិច្ចនេះ។

លោកRuud van Nistelrooyត្រូវបានចាត់ទុកថាជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងជំនាន់របស់លោកដោយស៊ុតបញ្ចូលទីបាន១៥០គ្រាប់ក្នុង២១៩ប្រកួតសម្រាប់ក្រុមManchester United និងជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិបនេះ និងជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌUEFA Champions League។

ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken®និងវីរបុរសបាល់ទាត់លោកRuud van Nistelrooy នឹងធ្វើការចេញផ្សាយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ដើម្បីតាមដានព័ត៌មានអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken®នៅក្នុងប្រទេសកម្ពុជា និងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗ សូមចូលមើលគេហទំព័រwww.facebook.com/Heineken

សូមរីករាយទទួលទានស្រាបៀរHeinekenដោយទទួលខុសត្រូវ

អត្ថបទ៖ ថម សន


ចែករំលែក៖