ព័ត៌មានទាន់ហេតុការណ៍៖

វិស័យបាល់ទាត់នៅកម្ពុជាទទួលការចាប់អារម្មណ៍លើឆាកអន្តរជាតិដោយសារអ្នកគាំទ្រស្រាបៀរHEINEKEN®

ចែករំលែក៖

ភ្នំពេញ៖ កាលថ្ងៃទី ២០ ខែមីនា វិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាញប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិបន្ទាប់ពីបានប្រកាសថា កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions Leagueដែលនាំជូនដោយស្រាបៀរ Heineken®នឹងមកដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ខែមេសាឆ្នាំ២០១៨ ខាងមុខនេះ។

ដោយសារមានការគាំទ្រពេញទំហឹងពីក្រុមអ្នកគាំទ្រកម្មវិធីប្រកួតក្របខ័ណ្ឌUEFA Champions Leagueរបស់ស្រាបៀរ Heineken®ទូទាំងប្រទេសនេះ គេបានសម្រេចថា ប្រទេសកម្ពុជាជាទីតាំងមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ហើយត្រូវបានជ្រើសរើសក្នុងចំណោមប្រទេសចំនួនប្រាំមួយដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីដំណើរទេសចរណ៍ឆ្នាំនេះ។

កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions Leagueដែលនាំជូនដោយស្រាបៀរ Heineken®មិនត្រឹមតែផ្តល់ឱ្យអ្នកគាំទ្រមានឱកាសកាន់តែស្និទ្ធស្នាលជាមួយវីរបុរសជើងឯកពានរង្វាន់ក្របខ័ណ្ឌUEFA Champions Leagueប៉ុន្តែថែមទាំងទទួលបានការគាំទ្រពីស្រាបៀរ Heineken®វីរបុរសបាល់ទាត់ល្បីល្បាញសញ្ជាតិហូឡង់ លោកRuud van Nistelrooyជាអតីតខ្សែប្រយុទ្ធនៃក្រុមManchester United និងក្រុមReal Madrid បានយល់ព្រមចូលរួមកម្មវិធីដំណើរទេសចរណ៍នេះក្នុងនាមជាទូតសុឆន្ទៈប្រចាំកម្មវិធីក្របខ័ណ្ឌUEFA Champions League។

លោកRuud van Nistelrooyត្រូវបានចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ក្នុងជំនាន់របស់គាត់ដោយស៊ុតបញ្ចូលទីបាន១៥០គ្រាប់ក្នុង២១៩ប្រកួតសម្រាប់ក្រុមManchester United និងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិបនេះ និងជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌUEFA Champions League។

លោកRuud van Nistelrooyមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយនឹងក្របខ័ណ្ឌUEFA Champions Leagueនិងដើរតួយ៉ាងសំខាន់ក្នុងការបង្ហាញនូវមហិច្ឆិតាចំពោះការប្រកួតនេះ ហើយនឹងចែករំលែកការគាំទ្រនិងចំណេះដឹងរបស់លោកដើម្បីជួយណែនាំអ្នកមានទេពកោសល្យខាងបាល់ទាត់ជំនាន់ក្រោយឲ្យសម្រេចបាននូវគោលដៅរបស់ពួកគេ។

ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌUEFA Champions Leagueនៅក្នុងប្រទេសកម្ពុជានិងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗនឹងធ្វើការចេញផ្សាយក្នុងពេលឆាប់ៗនេះ។ចំពោះព័ត៌មានលម្អិតសូមចូលមើលគេហទំព័រwww.facebook.com/Heineken

សូមរីករាយទទួលទានស្រាបៀរHeinekenដោយទទួលខុសត្រូវ

អត្ថបទ៖ ថម សន


ចែករំលែក៖