ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យមានទំនាស់រឿងសេ្នហា ខាងប្រុសទះកំភ្លៀងខាងស្រី២ដៃ ចុងក្រោយបញ្ចប់ត្រឹមធ្វើកិច្ចសន្យាឈប់ទាក់ទងគ្នានៅប៉ុស្តិ៍គោកឃ្លាង

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងរវាងបុរសនិងនារីម្នាក់បានឈ្លោះប្រកែកគ្នារហូតដល់ខាងប្រុសទ្រំាលែងបានក៍ទះកំភ្លៀងខាងស្រី២ដៃដែលគេសង្ស័យថាទំនាស់រឿងសេ្នហាចុងក្រោយបានត្រឹមនាំគ្នាមកធ្វើកិច្ចសន្យាឈប់ទាក់ទងគ្នាតទៅទៀតនៅប៉ុស្តិ៍គោកឃ្លាង។

ករណីនេះកើតឡើងកាលពី ថ្ងៃ ព្រហស្បតិ៍ ១៣ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០១៨វេលាម៉ោង២និង៣០រសៀល នៅចំណុចក្នុងខារ៉ាអូខេ ស្ទឹងលាភ ផ្លូវ១៩៨៦ ភូមិភភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ភាគីខាងប្រុសសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថាមូលហេតុដែលនាំឲ្យខ្លួនទះកំភ្លៀងនារីម្នាក់នោះគឺដោយសារតែកន្លងមកគេទាំង២នាក់ធ្លាប់ជាសង្សានិងគ្នាប៉ុន្តែមួយរយះពេលក្រោយនេះពួកគេបានបែកគ្នាទៅមានអ្នកថ្មី ។ហើយនារីជាសង្សាតែងតែទៅអុកឡុករករឿងគេដល់កន្លែងធ្វើការទើបនៅពេលកើតខ្លួនទ្រាំមិនបានក៍ទះកំភ្លៀង២ដៃតែម្តង។

ចំណែកខាងភាគីនារីរងគ្រោះវិញក៍សុំមិនបញ្ចេញឈ្មោះដែហើយគ្រាន់តែប្រាប់ថាខ្លួនមិនចង់មានរឿងវែងឆ្ងាយហើយមិនមានរបួសធ្ងន់ធ្ងរផងនោះក៍អោយខាងភាគីប្រុសមកធ្វើកិច្ចសន្យានៅមុខសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីដោយឈប់ទាក់ទងគ្នាបន្តទៀតហើយក៍នាំគ្នាត្រឡប់ទៅផ្ទះវិញ៕ តុង សីហា


ចែករំលែក៖