ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​គោយន្ត​កែ​ឆ្នៃ​ពីក្រោយ​ស្លាប់​នៅ​កន្លែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរស​រងគ្រោះ​ម្នាក់បាន​ជិះម៉ូតូ​បុកគោយន្ត​កែឆ្នៃ​ចំពី​ក្រោយ​បណ្តាល​ឲ្យស្លាប់​ភ្លាមៗ​នៅនិង​កន្លែង ហេតុការណ៍​នេះកើត​ឡើង​នៅវេលា​ម៉ោង២២និង​២០នាទី ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុច​មុខបង្គោល​អង់តែន០៩៧ ស្ថិតក្នុង​ភូមិចំការ​ជ្រៃត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភព​ព័ត៌មាន​នៅកន្លែង​កើតហេតុ​បានឲ្យ​ដឹងថា មុនពេល​កើតហេតុ​មានគោយន្ត​កែឆ្នៃមួយ​គ្រឿងបើក​បរក្នុង​ទិសដៅពី​លិចទៅ​កើត មួយសន្ទុះ​ក្រោយមក​ស្រាប់តែមាន​បុរសម្នាក់​ជិះម៉ូតូម៉ាក​ហុងដាវ៉ីនន័រ គ្មានស្លាក​លេខរបើកបោះ​ពួយយ៉ាងលឿន​ក្នុងទិស​ដៅស្រប​គ្នាបានបុក​គោយន្តពី​ក្រោយយ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យស្លាប់​មួយរំពេច ។

សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យ​ដឹងថា ក្រោយពេល​កើតហេតុ បានចុះពិ​និត្យកន្លែង​កើតហេតុ​ឃើញថា បុរសរង​គ្រោះបើកបរ​ក្នុងស្ថាន​ភាពល្បឿន​លឿនហួស​ការកំណត់ ។ ជនរងគ្រោះ​ឈ្មោះ សឿន ពៅ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ​ភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំណែក​អ្នកបើកបរ​គោយន្តឈ្មោះ អ៊ុំ ពឿន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ​ភូមិឃុំ​ជាមួយគ្នា ។ សមត្ថកិច្ច​បានបន្តថា វត្ថុតាង​ទាំងពីរ​គ្រឿងយក​មករក្សា​ទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុកដើម្បីកសាង​សំណុំ​រឿងតាម​និតិវិធី​ច្បាប់​ រីឯអ្នកបើក​រងចាំ​ចូលខ្លួន​ដោះស្រាយ​តាមការ​កោះហៅ​របស់​សមត្ថកិច្ច​៕ ប៉ឹម ពិន


ចែករំលែក៖