ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពទារិកាម្នាក់នៅតាមចិញ្ចើមផ្លូវមានស្នាមរថយន្តកិនបែកក្បាល

ចែករំលែក៖

ភ្នំពេញ៖ សពទារិកាម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅតាមចិញ្ចើមផ្លូវ សង្ស័យកើតមិនគ្រប់ខែ ហើយស្លាប់ត្រូវម្តាយយកទៅបោះចោល ឬម្តាយលេបថ្មាំទម្លាក់ចោល ប្រហែលជាកំពុងធ្វើដំណើរត្រូវរលូតចេញហើយទុកចោលនៅកន្លែងកើតហេតុរួចក៏ធ្វើដំណើរទៅបាត់តែម្តង ។

ហេតុការណ៍ប្រទះឃើញនោះ កាលពីវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ២០១៨ ស្ថិតនៅតាមចិញ្ចើមផ្លូវលេខ៥ ត្រង់ចំណុចមុខរោងចក្រកិនស្រូវ(SSCORP) ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សពទារិកានោះប្រជាពលរដ្ឋបានសន្និដ្ឋានថា មានអាយុប្រហែល៧ខែ(កើតមិនគ្រប់ខែ)ហើយផ្ចិតទារិកានោះ ក៏មិនទាន់ជ្រុះទៀតផង ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានបានដើរមកធ្វើការនៅរោងចក្រម៉ាស៊ីនខាងលើ នៅចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញសពទារិកានោះនៅតាមចិញ្ចើមផ្លូវគ្មានច្រកថង់ ឬខ្ចប់អ្វីឡើយ មានសភាពបែកក្បាលស្នាមរថយន្ត កិនបង្កឲ្យមានការភ្ញាក់ផ្អើលហើយ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលរដ្ឋានឲ្យចុះមកពិនិត្យ។

ក្រោយរាយការណ៍ប្រាប់សមត្ថកិច្ចួរួចមកសមត្ថកិច្ច ក៏បានប្រគល់ឲ្យប្រជាពលរដ្ឋយកទៅបញ្ចុះ និងកប់ចោលក្បែរកន្លែងកើតហេតុ ៕ អរុណរះ


ចែករំលែក៖