ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងជិះម៉ូតូបុករថយន្តបតក្រោយរងរបួសខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោកជាំ ជិះម៉ូតូក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តធុនធំមួយគ្រឿង កំពុងបត់ត្រឡប់ក្រោយពេញទំហឹង បណ្ដាល រងរបួសបែកមុខមាត់។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវបេតុងទួលពង្រ ចំណុចខាងជើងផ្សារប្រហែល២០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យ​ដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខស្វាយរៀង​ 1L-7994 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តធុនធំមួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ 3A-5869 បើកស្របគ្នាបានបត់ត្រឡប់ក្រោយវិញពេញទំហឹង បណ្ដោយផ្លោងចេញពីម៉ូតូរងរបួសស្រាល ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំ។

ក្រោយកើតហេតុភាគីទាំងពីរបានសម្របសម្រូលគ្នាដោយខាងរថយន្តមិនចង់វែងឆ្ងាយសុខចិត្តសងសំណងខាងម៉ូតូ៦០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ


ចែករំលែក៖