ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត និងម៉ូតូបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់ និងមធ្យម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៨និង១០នាទី​ ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ​ ចន្លោះគីឡូម៉ែត្រ១២៩ លេខ១៣០​ ស្ថិតក្នុងភូមិវាល​ ឃុំកំពង់សិលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ មានករណីគ្រោះថ្នាក់​ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត នឹងម៉ូតូមានទិសដៅស្របគ្នា (ភ្នំពេញ.ព្រះសីហនុ) បើតាមអ្នកឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុ គេឃើញម៉ូតូបានបត់ចូលផ្ទះកាត់ពីមុខរថយន្ត ធ្វើឲ្យរថយន្តហ្វាងមិនទាន់ក៏បុកតែម្តង។

រថយន្តម៉ាក់​Tacoma ពណ៌ទឹកប្រាក់​ លេខ​ភ្នំពេញ 2AM5375​ បើកបរដោយឈ្មោះ​ រិន​ គឹមស្រ៊ុន​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មានទីលំនៅភូមិ៤​ សង្កាត់៤​ ក្រុង/ខេត្តព្រះសីហនុ​ ត្រូវបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកកំពង់សីលា​ ។ ម៉ូតូម៉ាក​ MSX ពណ៌ខ្មៅ​ លេខ ភ្នំពេញ 1DQ​8319 ជិះគ្នា២នាក់បើកបរដោយឈ្មោះ​ ណន​ ប៉ាយយ៉ា​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ​ រងរបួសមធ្យម​ និងអ្នករួមដំណើរឈ្មោះ​ ថុន​ គីមួយ​ ភេទស្រី​ អាយុ១៤ឆ្នាំ​ មានទីលំនៅភូមិឃុំកើតហេតុដូចគ្នា​ រងរបួសធ្ងន់​ ត្រូវបានបញ្ជូនមកមណ្ឌលសុខភាពតក្កវិទកំពង់សីលា ដើម្បីជួយសង្គ្រោះ​ ។

បច្ចុប្បន្នរថយន្តនិងម៉ូតូខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលារង់ចាំដោះស្រាយនៅពេលក្រោយ​ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖