ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី ដូណាល់ ត្រាំ អញ្ជើញប្រធានាធិបតីពូទីន ទស្សនកិច្ចអាមេរិក

ចែករំលែក៖

ទាំងសេតវិមាន អាមេរិក និងវិមានក្រឹមឡាំង រុស្ស៊ីបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានអញ្ជើញ សមភាគីរុស្ស៊ី លោកពូទីន ទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន នៅពេលឆាប់ៗខាងមុខ។

សារព័ត៌មាន The Guardian បានដកស្រង់សម្តីអ្នកនាំពាក្យ សេតវិមាន លោកស្រី Sarah Sanders បញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានអញ្ជើញប្រធានាធិបតី ពូទីន ទៅកាន់សេតវិមាន ដើម្បីពីភាក្សារឿងសំខាន់ៗនៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ ។

ជំនួយការលោក ពូទីន គឺលោក Yuri Ushakovបានបញ្ជាក់ថា លោកត្រាំ ពិតជាបាន អញ្ជើញប្រធានាធិបតីពូទីន ។ ប៉ុន្តែទីក្រុងមូស្គូមិនទាន់រៀបចំឲ្យមានជំនួបកំពូល អាមេរិក រុស្ស៊ី នៅឡើយ ដោយសារតែការបណ្តេញមន្ត្រីការបរទេស៦០រូប ទៅស្រុករៀងៗខ្លួន ។

ព័ត៌មានខាងលើត្រូវបានផ្សព្វផ្សាយក្រោយពេលដែលប្រទេសទាំងពីរកំពុងប្រឈមមុខតានតឹងយ៉ាងខ្លាំង ពាក់ព័ន្ធនឹងការបំពុលចារបុរសជនជាតិរុស្ស៊ី នៅប្រទេសអង់គ្លេស។ អាមេរិក និងប្រទេសអឺរ៉ុប បានបណ្តេញមន្ត្រីទូត រុស្ស៊ីជាច្រើនចេញពីប្រទេសរបស់ខ្លួន ជាការប្រឆាំងនឹងសកម្មភាពសម្លាប់ចារបុរស។

រហូតមកទល់ពេលនេះ រុស្ស៊ីនៅតែច្រានចោល ការចោទប្រកាន់ទាំងឡាយរបស់របស់អង់គ្លេស និងប្រទេសលោកខាងលិច ។ ប្រទេសជាច្រើនជុំវិញពិភពលោក ក៏បានស្នើដល់អង់គ្លេសផ្តល់ភស្តតាងច្បាស់លាស់ ថា រុស្ស៊ីពិតជានៅពីក្រោយការបំពុល ដោយជាតិគីមីនោះពិតមែន៕ ម៉ែវ សាធី


ចែករំលែក៖