ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់២នាក់ជិះម៉ូតូឌុបគ្នាបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបុករងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសចំណាស់២នាក់ ជិះម៉ូតូឌុបគ្នាបត់ឆ្វេង មិនមើលមុខក្រោយ បណ្ដាលឲ្យរថយន្ដបុករងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក នៅថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ចំណុច ភូមិទោង ឃុំ​ ស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុក ម៉ូតូនេះគឺក្នុងទឹសដៅស្របទិសគ្នា(ពីត្បូងទៅជើង)បណ្តាលឲ្យបុរសចំណាស់២នាក់រងរបួសធ្ងន់មនុស្ស ។

អ្នកបើកបរម៉ូតូឈ្មោះ ម៉ោញ ហឿន ភេទប្រុស អាយុ ៦៧ឆ្នាំ (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព) អ្នករួមដំណើរ ឈ្មោះ ញ៉ែម ព្រឿង ភេទប្រុស អាយុ ៦៧ឆ្នាំ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព) ទាំង២នាក់រស់នៅភូមិបុស្សល្វា ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានជិះម៉ូតូ សង សេ ១០០ កូរ៉េ គ្មានផ្លាក់លេខ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅពេទ្យ បារាយណ៍ សន្ទុក។

ចំណែកអ្នកបើកបររថយន្តម៉ាកត្រៃតុន ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2S.0322 បើកបរដោយឈ្មោះ ផាត សុភាព ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិស្តុកស្អាត ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។

ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញស្រុកបានចុះទៅដល់កន្លែងកើតហេតុ រួចពិនិត្យ វាស់វែង និងយករថយន្ត និងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយគ្នាតាមច្បាប់៕ ប៊ុន​រិទ្ធី

 


ចែករំលែក៖