ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យអាណិតណាស់! នារីម្នាក់កែសម្ផស្សវះកាត់បបូរមាត់នៅមន្ទីរពេទ្យ កេតវ៉ាឌី មិនត្រូវចិត្ត គិតខ្លីប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ គួរឲ្យអាណិតណាស់! នារីម្នាក់អស់សង្ឃឹម បែរជាគិតខ្លី ទៅទិញថ្នាំនៅពេទ្យ ហើយប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនភ្លាមៗ ដោយសារកែសម្ផស្សមិនត្រូវចិត្ត តែសំណាងត្រូវបានសមត្ថកិច្ចនៅមុខមន្ទីរពេទ្យប្រទះឃើញហាមឃាត់ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅទល់មុខមន្ទីរពេទ្យរុស្សី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពពីនារីរងគ្រោះដែលមិនបានបញ្ចេញឈ្មោះបានឲ្យដឹងថា នាងស្រឡាញ់បបូរមាត់ រាងបេះដូង ដូច្នេះនាង ក៏បានទៅវះកាត់បបូរមាត់នៅមន្ទីរពេទ្យ កេតវ៉ាឌី ប៉ុន្តែគ្រូពេទ្យនៅមន្ទីរពេទ្យ មិនបានពិគ្រោះយោបល់អ្វីទេ វះកាត់តែម្តង​ ។

នាងបានបន្តទៀតថា «បន្ទាប់ពីវះកាត់រួចប្រហែលជាង១ខែ នាងសង្កេតឃើញថា បបូរមាត់របស់នាងខើច មើលទៅអាក្រក់មើល នាង ក៏បានទៅពិគ្រោះជាមួយពេទ្យម្តងទៀត តែពេទ្យថា មិនអីទេ បន្ទាប់មក នាងក៏បានទៅសួរកន្លែងហាងកែសម្ផស្សល្បីៗជាច្រើន គេប្រាប់ថា បបូរមាត់របស់នាង កាត់ខើចអស់ហើយ ។

បន្ទាប់ពីលឺបែបនេះ នាងក៏អសង្ឃឹម ក៏ទៅទិញថ្នាំនៅពេទ្យ ហើយប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនភ្លាមៗ​ តែត្រូវបានសមត្ថកិច្ចនៅមុខមន្ទីរពេទ្យប្រទះឃើញហាមឃាត់តែម្តង ៕ ស តារា


ចែករំលែក៖