ខេត្តត្បូងឃ្មុំ ៖ អំពើឃាតកម្មដ៏សាហាវកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នៅស្រុកត្បូងឃ្មុំ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ ដែលជាម្ចាស់ករណី សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រធានក្រុមដឹកនាំCPU ព្រមទាំងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានតាមប្រមាញ់ចាប់ខ្លួនឃាតករ កាប់សម្លាប់មួយគ្រួសារបានហើយ ។
ការឃាត់ខ្លួននៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៨ នៅចំនុចភូមិពោធិវង្ស សង្កាត់បន្សាយរក្ស ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅម៉ោង១៧:០៥នាទីខណះដែលជនល្មេីសបំរុងគេចខ្លួនទៅប្រទេសថៃ។
ក្រោយពេលចាប់ជននេះបាន សមត្ថកិច្ចបានរកឃេីញខ្សែក និងម៉ូតូរបស់ជនរងគ្រោះ(ជារបស់ប្រពន្ធ) ហេីយមានរយៈពេល០៦ថ្ងៃគត់គិតចាប់ពីថ្ងៃសំលាប់ប្រពន្ធ និងកូនមក។ ខណៈពេលនេះ ជនល្មេីសបាននឹងកំពុងនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំហេីយ។
ជននេះអាចប្រឈមមុខនឹងមាត្រា២០០នៃក្រមនិតិវិធីព្រហ្មទណ្ឌ ហេីយអាចជាប់គុកអស់មួយជីវិត ៕ វណ្ណៈ