ទីក្រុងកូឡាឡាំពួ ៖ លោកអូស្មាន ហាស្សាន់ស្នើឲ្យមហាមិត្ដម៉ាឡេស៊ីបន្ដជួយវិនិយោគវិស័យ ឧស្សាហកម្មហាឡាល់ នៅកម្ពុជា ព្រោះវិស័យហាឡាល់នៅកម្ពុជាកំពុងចាប់ផ្ដើមវិវត្ដខ្លួនជាបណ្តើរៗ ក្នុងទិសដៅប្រកួតប្រជែងជាមួយទីផ្សារ ហាឡាល់អន្តរជាតិ ។លោក អូស្មាន ហាស្សាន់រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានស្នើបែបនេះខណៈ លោក ចូលជួប ពិភាក្សាការងារ និងពិសាអាហារសាមគ្គីជាមួយ សម្តេច Tun Zaki Bin Tun Azmi អតីតប្រធានតុលាការម៉ាឡេស៊ី ដែលអមដំណើរដោយ លោក Dato’ Aidit Ghazali ក្រុមប្រឹក្សាសាសនាឥស្លាមរដ្ឋស្លាងរ (MAIS) ក្រោយពីបញ្ចប់ សន្និសីទហាឡាល់អន្ដរជាតិ លើកទី១០ នៅ ម៉ាឡេស៊ី កាលពីថ្ងៃព្រហស្សតិ៏ ៥រោច ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃ៥ មេសា ឆ្នាំ ២០១៨ នៅកូឡាឡាំពួរ ។
លោក អូស្មាន ហាស្សាន់ បានរំលឹកថា៖ តាមរយៈ លោក Dato’ Abdul Hanif Harun ប្រាធាននៃសមាគមសុខុមាលភាពឥស្លាមម៉ាឡេសុី (PERKIM)លោក Dato’ Aidit Ghazali ក្រុមប្រឹក្សាសាសនាឥស្លាមរដ្ឋស្លាងរ (MAIS លោក Dato Prof Mohamad Ali អនុប្រធានសហករណ៍ជាតិ ម៉ាឡេស៊ី (ANGKASA) កន្លងមកនេះ បានជួយ តាមរយៈសកម្មភាពមនុស្សធម៌ អភិវឌ្ឍន៏សហគមន័ខ្មែរឥស្លាមបានយ៉ាងច្រើន ដូចជាជួយកសាងវិហារ ស៊ូរ៉ាវ សាលារៀន ការវិនិយោគ រួមនឹងការងារ មនុស្សធម៌ជាច្រើនជួយដល់កម្ពុជា ដូចជាកម្មវិធីស្រាយបួស ប្រាក់ ឧបត្ថម្ភ ជនចាស់ជរា កុមារកំព្រា ជួយបើកវគ្គបណ្តុះ បណ្តាល ពង្រឹងវិស័យធនធានមនុស្ស ជំនួយគ្រោះធម្មជាតិ និងជំនួយកម្មវីធី ផ្សេងៗជាច្រើនទៀតផងដែរ ។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ នៅក្នុងជំនួប ជាមួយ សម្តេច Tun Zaki Bin Tun Azmi អតីតប្រធានតុលាការម៉ាឡេស៊ី ដែលអមដំណើរដោយ លោក Dato’ Aidit Ghazali ក្រុមប្រឹក្សាសាសនាឥស្លាមរដ្ឋស្លាងរ (MAIS) នេះ គឺក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការលើឱកាសវិនិយោគវិស័យហាឡាល់ ដែលកម្ពុជា កំពុងចាប់ផ្តើមវិវត្តជាបណ្តើរៗ ក្នុងទិសដៅប្រកួតប្រជែងជាមួយទីផ្សាហាឡាល់អន្តរជាតិ ក៏ដូចជាការទទួលនូវការចែលរំលែក នូវបទពិសោធន៍ល្អលើ ឧស្សាហកម្មហាឡាល់ របស់ភាគី ម៉ាឡេស៊ី ដែលមានវ័យចំណាស់ជាងគេនៅអាស៊ាន ហើយ មានក្រុមហ៊ុនក្នុងស្រុក ជាង៧ពាន់ ដែលអនុវត្តយកវិញ្ញា បនបត្រហាឡាល់ ដែលមានទំហំទឹកប្រាក់សម្រាប់ផលិត ផលហាឡាល់ នាំចេញប្រមាណ ១១ពាន់លានដុល្លារ ៕ សំរិត