ព័ត៌មានទាន់ហេតុការណ៍៖

យុវជនជនជាតិទំពូនឡើងបេះផ្លែដូង របូតដៃធ្លាក់ស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តរតនគិរីៈ យុវជនម្នាក់ ខណៈឡើងបេះផ្លែដូង ក៏របូតដៃធ្លាក់មកដល់ដី បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់សារលោហិតដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែដោយរបួសធ្ងន់ពេក មកដល់រសៀលថ្ងៃកើតហេតុ ក៏បាត់បង់ជីវិតទៅ ។

ឧប្បត្តិហេតុនេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចចម្ការលោក ណាំ ហួត ស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

មន្ត្រីនគរបាលប៉ុស្តិ៍បាតាង បានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ ឈុន ពាក អាយុ១៦ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុ យុវជនរូបនេះបានឡើងបេះផ្លែដូងមកហូបក្នុងកម្ពស់ជិត៨ម៉ែត្រ។ លុះឡើងដល់ចុងដូង ស្រាប់តែរបូតដៃធ្លាក់ដល់ដីសន្លប់ ត្រូវបានសាច់ញាតិដឹកទៅកានមន្ទីពេទ្យ តែដោយរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់នៅវេលាម៉ោង២ និង១០នាទីរសៀលថ្ងៃកើតហេតុតែម្តង

ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖