ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ីយ៉ាន់ដាយបុកម៉ូតូស្លាប់ម្នាក់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីមានរថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញមួយគ្រឿង បានបើកបុកពេញមួយទំហឹងចូលទៅក្រោមរថយន្ត ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង វេលាម៉ោង ១១និង២០ នាទីថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចអូត្រាំរទេះ ក្នុងភូមិសាស្រ្តភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដា សេ១២៥ ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1A 0547 ធ្វើដំណើរពីជើងទៅត្បូង នៅពេលមដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A 1232 បើកបរចេញពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងបានបុកម៉ូតូពេញមួយទំហឹងបណ្តាលឲ្យជនរងគ្រោះចូលទៅក្រោមរថយន្ត បណ្តាលឲ្យអ្នកបើកបរមូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ក្រោយពេលកើតហេតុ អ្នកបើកបរថយន្តបាន ចុះពីរថយន្តគេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ ចុង ចន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះពិនិត្យវាស់វែងកន្លែងកើតហេតុ និង ប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកផុសបណ្តោះអាសន្នដើម្បីបំពេញឯកសារតាមនីតិវិធីច្បាប់និងស្រាវជ្រាវបន្ត ៕ ចន្ថា


ចែករំលែក៖