ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីអាវុធហត្ថខេត្តកំពង់ឆ្នាំងបើកម៉ូតូបុកគោយន្តកន្ត្រៃបាក់ជើងម្ខាង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងម្នាក់រងរបួសបាក់ជើងម្ខាងបន្ទាប់ពីបានបើកម៉ូតូទៅបុកជាមួយនិងគោយន្តកន្រ្តៃ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ៦និង ៥០ នាទីយប់ថ្ងៃទី ៥ ខែមេសាឆ្នាំ ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ ៥ត្រង់ចន្លោះ គីឡូម៉ែត្រលេខ៨៩-៩០ នៅក្នុងភូមិឡទឹកត្រីសង្កាត់ក្នុងឆ្នាំងក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថាជនរងគ្រោះឈ្មោះទេពសារាវាន់ភេទប្រុសអាយុ៤៧ឆ្នាំជាមន្រ្តីកងរាជអាវុធហត្ថមានទីលំនៅភូមិដំណាក់ពពូលសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដា RX200 ពណ៌ ក្រហមគ្មានស្លាកលេខ ក្នុងដំណើរពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុក៏បានបុកជាមួយគោយន្តកន្ត្រៃមួយគ្រឿងដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នាបណ្តាលឲ្យជនរងគ្រោះរងរបួសជាធ្ងន់បាក់ជើងម្ខាង ហើយត្រូវបានដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្ត ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យបានបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យក្រុងភ្នំពេញ ។ចំណែកអ្នកបើកបរ គោយន្តកន្ត្រៃក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ ។ មធ្យោបាយបង្ករត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ។ ចន្ថា


ចែករំលែក៖