រុស្ស៊ី-អាមេរិកកំពុងប្រឈមសង្គ្រាម ត្រជាក់ ដោយសារតែការស្លាប់របស់អតីត ចារបុរស ជនជាតិរុស្ស៊ី នៅអង់គ្លេស , អាមេរិក-ចិន កំពុងប្រឈមសង្គ្រាម ពាណិជ្ជកម្ម ដោយការដំឡើងពន្ធ សងសឹក គ្នាទៅវិញទៅមក ។នៅពេលនេះតម្លៃ សេវាដំឡើងពន្ធ របស់មហាអំណាចសេដ្ឋ កិច្ចទី ១ និងទី២ ពិភពលោក បានឈាន ដល់ ១០០ពាន់លានដុល្លារហើយ។
នៅពេលដែលប្រឈមនឹងសត្រូវតែ មួយដូចគ្នាគឺអាមេរិក ធ្វើឲ្យចិននិងរុស្ស៊ី កាន់តែជិតស្និទ្ធថែមទៀត។នៅពេលនេះប្រធានាធិបតីរុស្ស៊ី លោកពូទីន គ្រោង ទស្សនកិច្ចទៅកាន់ប្រទេសចិនដើម្បីរឹត ចំណងមិត្តភាព ឲ្យកាន់តែប្រសើរថែម ទៀត។ចិន និងរុស្ស៊ី បានព្រមព្រៀងគ្នាលើកកម្ពស់ចំណងទ្វេភាគី ខណៈប្រធានា ធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន បានទទួល ជួបក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការ បរទេសចិន លោក វ៉ាង យី ដែលកំពុង បំពេញទស្សនកិច្ចនៅឯទីក្រុងម៉ូស្គូ ហើយ លោក ពូទីន ក៏បានទទួលយកការអញ្ជើញ ពីភាគីចិន ឲ្យទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅខែមិថុនាខាងមុខផងដែរ។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែ មេសា ឆ្នាំ២០១៨។
ក្នុងជំនួបខាងលើ លោក វ៉ាង នៅក្នុងនាមជាបេសកជនពិសេសរបស់ប្រធានា ធិបតីចិន លោក ស៊ី ជីនពីង នោះ បាន ពាំនាំយកសារអបអរសាទររបស់ លោក ស៊ី មកជូនលោក ពូទីន សម្រាប់ការជាប់ឆ្នោតនៅអាណត្តិទីបួន ជាប្រធានាធិបតី រុស្ស៊ីថែមទៀតផង។ នាឱកាសនោះ លោក វ៉ាង បានលើកឡើងថា ចិននិងរុស្ស៊ី ដែលទទួលបានអត្ថប្រយោជន៍ច្រើនក្រៃលែង ពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដ៏ពិសេសនោះ មានការជឿទុកចិត្តគ្នាលើផ្នែកនយោបាយ ក្នុងកម្រិតយ៉ាង ខ្ពស់ និងបានឃើញទំនាក់ទំនងប្រទេសទាំងពីរ បានអភិវឌ្ឍទៅមុខដោយឥតឈប់ ឈរ។
ជាការឆ្លើយតបលោក វ៉ា្លឌីមៀរ ពូទីន ក៏បានស្នើផងដែរដល់លោក វ៉ាង ឲ្យជួយ ពាំនាំពាក្យអបអររបស់លោក ទៅកាន់ លោក ស៊ី សម្រាប់ការជាប់ឆ្នោតបន្តធ្វើជាប្រធានាធិបតីចិន និងសម្រាប់ជោគជ័យ នៃសម័យប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនចិន ដែលទើបត្រូវបានបញ្ចប់ទៅកាលពីខែមុននេះ។ ម៉្យាងវិញទៀត លោក ពូទីន បានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងរុស្ស៊ី-ចិន នឹងសម្រេចបានវឌ្ឍនភាព កាន់តែ ប្រសើរជាងមុនថែមទៀត ដើម្បីផ្តល់អត្ថ ប្រយោជន៍ដល់ប្រទេសទាំងពីរ ក៏ដូច ជាពិភពលោកទាំងមូល។
សូមជម្រាបថា ការប្តេជ្ញាពង្រឹងទំនាក់ ទំនង ប្រទេសធំៗទាំងពីរនេះ បានកើត មានឡើង ចំពេលដែលចិន កំពុងតែមាន បញ្ហាវិវាទយ៉ាងក្តៅគគុក រឿងការដំឡើង ពន្ធទំនិញជាមួយសហរដ្ឋអាមេរិក ហើយទីក្រុងមូស្គូត្រូវបានទីក្រុងវ៉ាស៊ីនតោនដាក់ ទណ្ឌកម្ម និងអាមេរិកព្រមទាំងប្រទេសលោកខាងលិចមួយចំនួន បណ្តេញមន្រ្តី ទូត ដោយសារតែករណីលួចបំពុលអតីត មន្រ្តីចារកម្មរុស្ស៊ី នៅលើទឹកដីចក្រភព អង់គ្លេសផងដែរ ដែលគេសង្ស័យថា ទីក្រុងមូស្គូជាអ្នកនៅពីក្រោយខ្នង។
ចំណែកទំនាក់ទំនង ពាណិជ្ជកម្មអាមេ រិកចិនវិញ កំពុងតែតានតឹងខ្លាំងឡើង ដោយការបន្តដំឡើងពន្ធ បន្ថែមទៀត ។ នៅពេលនេះ អាមេរិក សម្រេចតម្លើងពន្ធ សម្រាប់ផលិតផលរបស់ចិនឡើងដល់ ១០០ពាន់លានដុល្លារ។
តើសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក នឹងចិន នឹងប្រដេញថ្លៃគ្នាឡើងដល់ប៉ុន្មានពាន់លាន ?! នៅថ្ងៃពុធទី ៤ មេសា នេះ ដើម្បីឆ្លើយតបទៅនឹងវិធានការរបស់លោកត្រាំ យកពន្ធលើផលិតផលនាំចូលពីចិន ក្នុងតម្លៃដល់ទៅ៥០ពាន់លាន។ ក្រុងប៉េកាំងក៏បានបញ្ចេញធ្មង់ដ៏មុតស្រួចរបស់ ខ្លួនមកប្រើក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ដោយបានប្រកាសយកពន្ធនាំ ចូលលើផលិតផលនាំចូលពីអាមេរិកជាច្រើន រាប់ទាំងផលិតផលសណ្តែកបាយ រថយន្ត និងអាកាសចរណ៍។
មួយទៅមួយមក ! ចិនមិនបណ្តោយឱ្យអាមេរិកជំពាក់យូរទេ កាលពីថ្ងៃចន្ទទី ២មេសា ចិនបានបង្ហាញបញ្ជីទណ្ឌកម្ម ចំនួន១២៨មុខ តម្លៃប្រមាណ ៣ពាន់លាន ដុល្លារ ដើម្បីឆ្លើយតបទៅនឹងវិធានការ របស់លោកត្រាំ ដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម កាលពីថ្ងៃពុធទី៤មេសា នេះ ពីរបីម៉ោងក្រោយ សេចក្តីប្រកាស របស់រដ្ឋបាលលោកត្រាំ ដំឡើងពន្ធលើ ផលិតផលនាំចូលពីចិន ចំនួន១៣០០មុខ ក្នុងវិស័យអាកាសចរណ៍ បច្ចេកវិទ្យាព័ត៌ មានវិទ្យា និងទូរគមនាគមន៍ ឬម៉ាស៊ីនរ៉ូបូ តម្លៃ៥០ពាន់លានដុល្លារ ចិនបានបញ្ចេញបញ្ជីដំឡើងពន្ធលើផលិតផលនាំចូលមកពីសហរដ្ឋអាមេរិកថ្មីមួយទៀត ដែរដើម្បី សងនូវតម្លៃ ៥០ពាន់លានដុល្លារដូចគ្នា។
មានន័យថា សង្គ្រាមពាណិជ្ជកម្មរវាងចិននឹងអាមេរិកពេលនេះ បានឡើងថ្លៃដល់ ១០០ពាន់លានដុល្លារអាមេរិក ពោលគឺស្មើនឹង១ភាគរយនៃតម្លៃផ្តោះប្តូរពាណិជ្ជ កម្មសេរីរវាងគ្នាក្នុងឆ្នាំ២០១៧ ហើយបាន បោះជំហានចូលដំណាក់កាលថ្មី ដែលប៉ះពាល់ដល់វិស័យនាំចូលសំខាន់ៗរបស់ ប្រទេស ដូចជាវិស័យយានយន្ត អាកាស ចរណ៍ និងផលិតផលសណ្តែក។
នៅក្នុងបញ្ជីទណ្ឌកម្មថ្មី ចិនបានរាប់ បញ្ចូលផលិតផលជាប់ពន្ធនាំចូលឡើង ដល់ទៅ២៥ភាគរយចំនួនប្រមាណ ១០៦ មុខ ដូចជាដំឡើងពន្ធលើរថយន្ត4×4 អាមេរិកជាច្រើនប្រភេទ ផលិតផលគីមី ផលិតផលស្រាវីស្គី បារី និងយន្តហោះ ទម្ងន់ក្រោម៤៥តោន (មានតែប៊ូអុីងទេ ដែលបានរួចខ្លួននាពេលនេះ) ព្រមទាំង ផលិតផលសណ្តែកបាយ ដែលចិនធ្លាប់ ទិញពី អាមេរិកដល់ទៅ ១៤ពាន់លាន ដុល្លារនៅឆ្នាំ២០១៧។ សណ្តែកបាយជាផលិតផលទីមួយដែលប្រទេសនៅតំបន់អាស៊ីទិញពីអាមេរិកច្រើនជាងគេ ក្នុងកម្រិត ១ភាគ៣(១/៣) នៃផលិតផលសណ្តែកបាយអាមេរិកនាំចេញសរុប។
សូមបញ្ជាក់ថា បញ្ជីទណ្ឌកម្មអាមេ រិកនិងចិន រីកប៉ោងកាន់តែធំឡើងៗរៀង ខ្លួនមែន ប៉ុន្តែ នៅជាបញ្ជីបណ្តោះអាសន្ន នៅឡើយ និងជាការស្រែកគំរាមដាក់គ្នាតែប៉ុណ្ណោះ ពុំទាន់មានការអនុវត្តជាក់ស្តែងនៅឡើយទេ គ្មានភាគីខាងណាបានបញ្ជាក់អំពីកាលបរិច្ឆេទថាតើថ្ងៃណាដែលច្បាប់ ដំឡើងពន្ធលើផលិតផលទំនិញនេះនឹង ចូលជាធរមាននោះទេ៕ ម៉ែវ សាធី