ព័ត៌មានទាន់ហេតុការណ៍៖

ឈរលើចានបង្គន់ដួលលើម៉ាស៊ីនកាត់ការ៉ូ កាត់បំពង់កខ្លួនឯងស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសជាងសំណង់ម្នាក់ត្រូវកម្មករប្រទះ ឃើញដេកស្លាប់ក្នុងថ្លុកឈាមនៅបន្ទប់ទឹកកាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ ឌឿន ចយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបជាសំណង់ រស់នៅភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

បើតាមការឲ្យដឹងពីបុរសជាកម្មករម្នាក់ឈ្មោះ ម៉ៃ រ៉ូ ភេទប្រុស អាយុ២០ឆ្នាំ នៅធ្វើការកន្លែងកើតហេតុ ប្រាប់ថាមុនកើតហេតុ ជនរងគ្រោះបានយកម៉ូទ័រកាត់ការ៉ូទៅក្នុងបង្គន់ ដើម្បីបិទការ៉ូក្នុងបន្ទប់ទឹក (តែខ្លួន)លាយស៊ីនៅក្រៅសម្រាប់ឲ្យជនរងគ្រោះ។

បុរសរួបនោះបន្តថា ដោយលឺសូរក្នុងបន្ទប់ទឹកប្រ៉ាវ ខ្លួន(ម៉ៃរ៉ូ)បានដើរទៅមើលឃើញមេជាងការ៉ូប្រកាច់ស្លាប់ក្នុងថ្លុកឈាម នៅបន្ទប់ទឹកតែម្ដង ។

នៅកន្លែងកើតហេតុ គេឃើញសមត្ថិច្ចជំនាញខេត្ត ក្រុង ធ្វើកោសល្យវិច័យទៅលើសាកសពរងគ្រោះ ។

ក្រោយពីពិនិត្យរួចរាល់ សមត្ថកិ ប្រាប់ថា ជនរងគ្រោះខាងលើនេះ ស្លាប់ដោយសារតែម៉ូទ័រកាត់ការ៉ូ ព្រោះក្រោយពីសន្និដ្ឋាន មុនកើតហេតុជនរងគ្រោះបានបញ្ឆេះម៉ូទរ័កាត់ការ៉ូទៅជួសជុលបន្ទប់ទឹក ដែលជាកន្លែងចង្អៀត ចៃដន្យជនរងគ្រោះឡើងលើចាន់បង្គន់ដួលលើម៉ូទ័រកាត់ការ៉ូបណ្ដាលឲ្យត្រូវសរសៃឈាម (Carotid artery)ជិតដាច់ កចេញពីស្មា ហូរឈាមបាញ់ប្រឡាក់ជញ្ជាំងការ៉ូ កម្ពស់ប្រហែល១ម៉ែត្រ ដាច់ខ្យល់ស្លាប់នៅកន្លែង ដោយមិនអាចសង្គ្រោះបានឡើយ ។

សមត្ថកិច្ចជំនាញបញ្ជាក់ថា ជនរងគ្រោះស្លាប់ខាងលើ មិនមែនជាករណិឃាតកម្មនោះទេ ដោយសារតែគាត់មានការធ្វេសប្រហែសដោយខ្លួនឯង បណ្តាលឲ្យគ្រោះថ្នាក់ដល់ខ្លួន ។ សពជនរងគ្រោះត្រូវប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខាងលើ ៕ វណ្ណា


ចែករំលែក៖