ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនបរទេសម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលខ្លួនឯង

ចែករំលែក៖

ក្រុងព្រះសីហនុ៖ បុរសជនបរទេសម្នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលខ្លួនឯង កាលពីវេលាម៉ោង ០៣និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ លើផ្លូវឯករាជ្យ ត្រង់ចំណុច ចំណោត ជិតស្ពានអូរសំអាត ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ប៉ា ទ្រិច ភេទ ប្រុស អាយុប្រហែល ៦០ឆ្នាំ ជនជាតិ បារាំង ជិះម៉ូតូម៉ាក HONDA AREBLADE ពណ៌ ពាក់ផ្លាកលេខ ព្រះសីហនុ 1E-4935 ដល់ចំណុចកើតហេតុ ក៏បានកៀរខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលម៉ូតូ បោកក្បាលស្លាប់ ក្នុងនោះជនរងគ្រោះមិនពាក់មួកសុវត្ថិភាពឡើយ។

ម៉ូតូ១គ្រឿងរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។ ចំណែកសាកសពត្រូវរង់ចាំស្ថានទូតសាម៉ីចាត់ចែងបន្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖