ព័ត៌មានទាន់ហេតុការណ៍៖

ជន​ដៃដល់ម្នាក់កាប់ជនជាតិវៀតណាម​​២នាក់របួសធ្ងន់និងស្រាល

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់ជាជន ជាតិវៀតណាមបានរងរបួសធ្ងន់និងស្រាល ត្រូវបានសមត្ថកិច្ចមូលដ្ឋានមកជួយធើ្វអន្តរាគមន៍ដោយដឹកទៅកាន់មន្ទីរពេទ្យខណៈ​ដែលជនសង្ស័យម្នាក់បានប្រើហិង្សា ដោយចេតនាយកកាំបិតកាប់ទៅលើជន រងគ្រោះទាំង២នាក់យ៉ាងសន្ធាប់រួចហើយ រត់គេចខ្លួនបន្សល់ទុករុឺម៉កម៉ូតូនៅនឹង កន្លែងដែលគេសង្ស័យថា មានគំនុំជាមួយ ជនរងគ្រោះ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១០និង២០នាទីយប់ នៅផ្លូវលំវត្តព្រៃ យាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុង បាវិតម្នាក់បានបង្ហើបប្រាប់អ្នកយកព័ត៌ មានកាសែតនគរវត្តឲ្យដឹងថា ជនរង​គ្រោះ​ឈ្មោះ ង្វៀង វ៉ាន់ទឹង អាយុ៣៤ឆ្នាំ​ ជន​ជាតិ​វៀត​​ណាម មុខរបរបុគ្គលិកកាស៊ីណូ មាន​ទីលំនៅភូមិទឹងយឹង ឃុំទឹងយឹង ស្រុក​អាំងណាវ ខេត្តហាយហ៊ុង ប្រទេសវៀត​ណាមបានរងរបួសធ្ងន់និងឈ្មោះ ឡេ វាំងហ្វុក អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅ ផ្ទះ​លេខ១៩០ ផ្លូវបាគូ សង្កាត់លេខ៣ ទីក្រុង​យ៉ុងតាវប្រទេសវៀតណាមរងរបួស​ស្រាល ។

ប្រភពបង្ហើបឲ្យដឹងទៀតថា ចំណែក​ជនសង្ស័យគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេក្រោយពីបង្កហិង្សារួច បានរត់គេចខ្លួនបាត់បន្សល់ទុករុឺម៉កម៉ូតូ១ គ្រឿងនៅនឹងកន្លែងកើតហេតុ ។

ជនរងគ្រោះត្រូវបានសមត្ថកិច្ចមូល ដ្ឋានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមភ្លាមៗខណៈដែលសមត្ថកិច្ចជំហាន ដំបូងសង្ស័យថា ទំនងមានជម្លោះពាក្យ សម្ដី និងគ្នាទើបបានជាបង្កករណីហិង្សា បែបនេះកើតឡើង ។

បច្ចុប្បន្នរុឺម៉កម៉ូតូ របស់ជនសង្ស័យ សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលបាវិត ជាបណ្តោះអាសន្ន និង ស្រាវជ្រាវរកចាប់មុខសញ្ញាជាជន សង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ឲ្យទាល់តែបាន ៕ យឹម សុថាន


ចែករំលែក៖