ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការផ្សារអូរឫស្សីចូលរួមសកម្មភាពការងារ ប្រចាំថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ៖ ខាង​ក្រោមនេះ​គឺជាសកម្មភាពដែល​គណៈកម្មការផ្សារអូរឫស្សីបានចូលរួមធ្វេីប្រចាំថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨​។​

ស្ថានភាពទូទៅ
-អាជីវករបើកតូបលក់ដូរ និងអតិថិជនចេញចូលច្រើនជាងថ្ងៃធម្មតា(ជិតបុណ្យចូលឆ្នាំខ្មែរ) ។

បន្តពង្រឹងជាប្រចាំការងារប្រចាំថ្ងៃ

1-ការងារសន្តិសុខ-សុវត្ថិភាព
-កម្លាំងតាមដៅល្បាត ចល័តការពារសុវត្ថិភាពជាប្រចាំ។

2-ការងារសណ្តាប់ធ្នាប់
-កម្លាំងតាមគោលដៅបានបន្តសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌ7មករា ចុះអប់រំណែនាំស្តីពីការងារចរាចរណ៍ និងឃាត់ម៉ូតូដែលម្ចាស់បើកបរបញ្ច្រាសទិសចរាចរណ៍ យកទៅសាលាខណ្ឌ7មករាជាប្រចាំ។

-គណៈកម្មការផ្សារបានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ។

3-ការងារអនាម័យ-បរិស្ថាន
-ភ្នាក់ងារអនាម័យប្រចាំផ្សារអូរឫស្សី បានធ្វើការបោស លាងសម្អាតផ្សារជាប្រចាំ។
-កម្លាំងតាមគោលដៅ សហការជាមួយភ្នាក់ងារភាស៊ី កម្មករ និងភ្នាក់ងារអនាម័យ ធ្វើពលកម្មបោសសម្អាតជុំវិញបរិវេណផ្សារអូរឬស្សីជាប្រចាំ។

4-ការងារភាស៊ី
-កម្លាំងតាមគោលដៅបន្តណែនាំឲ្យភ្នាក់ងារភាស៊ីអនុវត្តឲ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុកភាស៊ី និងចូលរួមរៀបចំសណ្តាប់ធ្នាប់ ថែរក្សាអនាម័យឲ្យបានល្អស្អាត។

ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីខាងមុខនេះ និងលើកកម្ពស់សោភណ្ឌភាពបន្ថែមទៀតនោះ គណៈកម្មការផ្សារអូរឫស្សី បានជំរុញឲ្យភ្នាក់ងារប្រចាំការនៅចំណតធ្វើការលាងសម្អាត និងលាបថ្នាំតាមចិញ្ចើមផ្លូវ១៨២មុខផ្សារឲ្យបានស្អាតផងដែរ។

-នាម៉ោង១៤ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ គណៈកម្មការផ្សារអូរឫស្សី បានចូលរួម ពិធីសូត្រមន្តចំរើនព្រះបរិត្ត សិរីសួស្ដីឆ្នាំថ្មី ឆ្នាំច សំរិទ្ធិស័ក ពស ២៥៦២ គស ២០១៨ នៅសាលាខណ្ឌ៧មករា។

នាម៉ោង១៦ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ គណៈកម្មការផ្សារអូរឫស្សី រួមជាមួយបុគ្គលិក សន្តិសុខ តំណាងអាជីវករ បានរៀបចំ ពិធីសូត្រមន្តចំរើនព្រះបរិត្ត សិរីសួស្ដីឆ្នាំថ្មី ឆ្នាំច សំរិទ្ធិស័ក ពស ២៥៦២ គស ២០១៨ នៅស្នាក់ការគណៈកម្មការផ្សារអូរឬស្សី ៕ សរស្មី

 


ចែករំលែក៖