ខ្សែប្រយុទ្ធ Harry Kane របស់ក្រុមមាន់ខ្នាយមាសនៅមានសង្ឃឹម ប្រជែងយកស្បែកជើងមាសពីខ្សែប្រយុទ្ធក្លិបហង្សក្រហម Liverpool គឺMohamed Salah។
កីឡាករសញ្ជាតិអង់គ្លេសវ័យ២៤ឆ្នាំ Harry Kane ធ្លាប់បានទទួលពានរង្វាន់ ស្បែកជើងមាស សម្រាប់ការរកគ្រាប់បាល់ច្រើនជាងគេនៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស រយៈពេល២ឆ្នាំជាប់ៗគ្នា ហើយគាត់នៅតែមានសង្ឃឹមថា នឹងអាចទទួលបានជាលើកទី៣ នៅក្នុងរដូវកាលនេះ។ ប៉ុន្តែ Harry Kane ត្រូវបានតាមពីក្រោយគ្រាប់បាល់របស់កីឡាករ Mohamed Salahរហូតដល់ទៅ៥គ្រាប់ ខណៈការប្រកួតនៅសល់តែ៦ប្រកួតទៀតប៉ុណ្ណោះ។
Harry Kane ដែលរកបាន២៤គ្រាប់ហើយក្នុងរដូវកាលនេះ បានប្រាប់សារព័ត៌មាន អង់គ្លេសថា “ខ្ញុំនៅតែជឿថាខ្ញុំអាចធ្វើបាន។ នៅមានការប្រកួតច្រើនទៀត។ ជាការពិតណាស់ក្នុងនាមជាកីឡាករម្នាក់ តែងតែចង់ស៊ុតបាល់បញ្ចូលបានច្រើនហើយ ឈ្នះពានរង្វាន់ស្បែកជើងមាស” ។
នៅពេលជាមួយគ្នានេះTottenham Hotspur បានប្ដឹងឧទ្ធរណ៍ទៅគណៈកម្មការរៀបចំការប្រកួតលីកកំពូលអង់គ្លេស រឿងគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Harry Kane។មាន់ខ្នាយមាសបានយកឈ្នះ Stoke City ២ទល់នឹង១ កាលពីសប្ដាហ៍មុនស៊ុតបញ្ចូលទីដោយ Christian Eriksen និង Harry Kane។ យ៉ាងណាគ្រាប់ទីពីរត្រូវ Premier League ផ្ដល់ឲ្យ Eriksen វិញដោយសារខ្សែប្រយុទ្ធរូបនេះជាអ្នកលើកបាល់ Free Kick ចូលទីហើយមិនច្បាស់ថាបានប៉ះក្បាលរបស់ Kane ឬក៏អត់នោះទេ។
បណ្ដឹងរបស់ Spurs ធ្វើឲ្យ Premier League ពិនិត្យគ្រាប់ទីពីរនោះម្ដងទៀត ហើយបើគេផ្ដល់ឲ្យទៅ Harry Kane មានន័យថាខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសនឹងកើនចំនួនគ្រាប់បាល់បញ្ចូលទីដល់២៥គ្រាប់ ចាញ់ Mohamed Salah ដែលនាំមុខក្នុងតារាងស្បែកជើងមាសចំនួន៤គ្រាប់។
ខាងក្រោមនេះគឺជាតារាងរបស់កីឡាករដែលស៊ុតបាល់បានច្រើនជាងគេនៅអង់គ្លេស Premier League គិតត្រឹមប្រកួតទី៣២៖
កីឡាករ | ក្រុម | គ្រាប់បាល់ | ||
Mohamed Salah | Liverpool | 29 | ||
H. Kane | Tottenham | 24 | ||
S. Agüero | Man City | 21 | ||
R. Sterling | Man City | 16 | ||
J. Vardy | Leicester | 16 | ||
R. Lukaku | Man Utd | 15 | ||
Roberto Firmino | Liverpool | 14 | ||
Son Heung-Min | Tottenham | 12 | ||
E. Hazard | Chelsea | 11 | ||
Álvaro Morata | Chelsea | 11 | ||
G. Murray | Brighton | 11 | ||
C. Eriksen | Tottenham | 10 | ||
A. Lacazette | Arsenal | 10 | ||
R. Mahrez | Leicester | 10 | ||
L. Milivojević | Crystal Palace | 10 |