ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូវីវ៉ាជិះឆ្លងផ្លូវត្រូវម៉ូតូលេតបុករបួសធ្ងន់ទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវយុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនសង្ស័យប្រញាប់យកកាដូជូនសង្សាក៏ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅចំណុនមុខមន្ទីរពេទ្យពិនិត្យជំងឺទូទៅ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1D 2665 ជិះតាមបណ្តោយផ្លូវលំក្នុងទិសដៅពីកើតទៅលិចខណះមកដល់ផ្លូវបេតុងក៏ឆ្លងផ្លូវបត់មកខាងស្តាំដៃបំណងទៅទិសខាងត្បូងស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកlet’s បិតស្កុតពណ៍ខ្មៅ ពាក់ស្លាកលេខ1U 2816 ធ្វើដំណើរតាមបណ្តោយផ្លួវបេតុងក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដោយមានទាំងកុក្តានិងប្រអប់ជញ្ញៀនមួយវង្ស សង្ស័យយកទៅជូនសង្ស័យស្រាប់តែជ្រុលបុកម៉ូតូវីវ៉ាពីចំហៀងពេញទំហឹងបណ្តាលឲ្យរងរបួសសន្លប់ស្តូកស្តឹង ចំណែកម្នាស់ម៉ូតូវីវ៉ាបាក់ជើងខាងឆ្វេង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖