ភ្នំពេញ ៖ បើទោះបីជាសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដាក់បទ បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១២ នៅក្នុងរាជ ធានី ភ្នំពេញ លុបបំបាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានឲ្យ អស់យ៉ាងណាក៏ដោយក៏គេសង្កេតឃើញ ថា ល្បែងស៊ីសងរាប់សិបកន្លែងនៅក្នុង ខណ្ឌចំការមន មានភ្នាល់បាល់ កន្ទុយលេខ និងហ្គេមបាញ់ត្រីបានបើកលេងយ៉ាង ពេញទំហឹង ជាពិសេសល្បែងភ្នាល់បាល់កំពុងបើកលេងយ៉ាងចំហមិនខុសពីក្រុមហ៊ុន ខាំបូស៊ិក សម័យមុនឡើយ គឺកំពុង បើកជ្រកក្រោមស្លាកទីតាំង Internet Cafe ឬ ណេត 24h។ ចំណែកអភិបាលខណ្ឌពុំមាន វិធានការបង្ក្រាបតាមបទបញ្ជាថ្នាក់លើឡើយ ដោយករណីនេះត្រូវបានពល រដ្ឋ សង្ស័យថាអាជ្ញាធរទទួលអ្វីយ៉ាងពីម្ចាស់ ទីតាំងអស់ទាំងនេះហើយមើល ទៅ ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្ននេះអាជ្ញាធរខណ្ឌចំការមនបានបណ្តែតបណ្តោយឲ្យទីតាំងខាងលើបើក នូវល្បែងស៊ីសងភ្នាល់បាល់ កន្ទុយលេខ និងហ្គេមបាញ់ត្រី នៅម្តុំក្បាលថ្នល់ ម្តុំស្ពាន ស្ទឹងមានជ័យ ក្រោយក្រុមហ៊ុន QB ស្ថិត ក្នុងសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់បឹង ត្របែករាប់សិប គ្រាន់តែនៅលើផ្លូវលូទឹក ស្អុយផ្លូវ(១០៥) ចាប់ពីផ្លូវព្រះសីហនុ រហូតដល់ផ្លូវ៤៧៧ សាលាបឋមសិក្សា ហ៊ុន នាង ផ្សារដើមផ្កូវ មានល្បែងហ្គេមបាញ់ ត្រី ណេត ២៤ម៉ោងលើ ២៤ម៉ោង បង្ក្រាប ល្បែងភ្នាល់បាល់ កន្ទុយលេខ ឡាយ ល្បែងពីកាស៊ីណូ មានមិនតិចជា ១០កន្លែង នោះឡើយ។ អ្វីដែលសំខាន់នោះ គឺទីតាំង ភ្នាល់បាល់ A1 Cafe នៅក្បែរច្រកចូល ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូង២ សមត្ថកិច្ច មិនហ៊ានបង្ក្រាបផងកុំថាឡើយកន្លែង ផ្សេង។
ទីតាំងល្បែងស៊ីសងទាំងនោះមានដូចជា Internet Cafe ឬ ណេត24h បង្កប់ ល្បែងស៊ីសងភ្នាល់បាល់ និងកន្ទុយលេខ មាននៅខាងក្រោយហាងកាហ្វេដេលី ខាងត្បូងផ្លូវនរោត្តមយីហោ A2 Net ក្នុង សង្កាត់បឹងកេងកង២, នៅតាមបណ្ដោយ ផ្លូវលេខ១៩៩ យីហោ a28i net សង្កាត់ ទំនប់ទឹក, យីហោ ហេង 99 Internet ផ្លូវ លេខ២០៥ សង្កាត់ទួលស្វាយព្រៃ២, យីហោគិរីណេត ផ្លូវលេខ២០៥ សង្កាត់ ទួលស្វាយព្រៃ១, យីហោ ភីអិល88 ណេត ផ្ទះលេខ ៥២C ផ្លូវលេខ២០៥ សង្កាត់ទួល ស្វាយព្រៃ២, យីហោ ហាយស្ពិដ១ ផ្លូវ៣១០ សង្កាត់បឹងកេងកង២, យីហោ ទ្រូម៉ាន់នី ផ្ទះលេខ៥៣ ផ្លូវលេខ៤៣២ សង្កាត់ទួល ទំពូង២, យីហោ ទ្រូម៉ាន់នី ផ្ទះលេខ២០ ស្ទួន ផ្លូវលេខ ៤៣២ សង្កាត់បឹងត្របែក, យីហោ VA NET ផ្ទះលេខ១៣៤ ផ្លូវ លេខ១៤៣ សង្កាត់បឹងកេងកង២, យីហោ អីុនធើណេត PH តាមបណ្ដោយផ្លូវ លេខ៤៧៤ សង្កាត់បឹងត្របែក, យីហោ A1 Net ផ្លូវលេខ១៦៤ កែងផ្លូវលេខ១៧០ សង្កាត់ទួលទំពូង២, យីហោ 4G អីុនធើ ណេត ផ្ទះលេខ៧៦DE ផ្លូវ៣៦០ កែង ផ្លូវ១៦៣ សង្កាត់បឹងកេងកង៣, យីហោ ប៉ារីស ណេត ផ្ទះលេខ៩៥c ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូង២ និងយីហោអីុម៉ាន់នី ផ្ទះលេខ៤៥ ផ្លូវលេខ១៤៣ សង្កាត់ អូឡាំ ពិក ខណ្ឌចំការមន។
សូមបញ្ជាក់ថា ទីតាំងបើកល្បែងស៊ី សងទាំងអស់នេះសុទ្ធតែបង្កើតឲ្យមានបទល្មើស លួច ឆក់ ប្លន់ បណ្តាលឲ្យប្រជាពលរដ្ឋរស់នៅភ័យខ្លាច នឹងអសន្តិសុខនៅក្នុង សង្គមផងដែរ ។
ពាក់ពន្ធ័នឹងបញ្ហានេះមិនអាចសុំការ បំភ្លឺពីអភិបាលខណ្ឌចំការមន និងអធិការលោក យិន សាន្ត បានទេ ប៉ុន្តែកន្លងមក លោកធ្លាប់ប្រាប់ថា ឲ្យតែដឹងទីតាំងច្បាស់លោកនឹងសុំគោលការណ៍ទៅលោកអភិបាលខណ្ឌ ដើម្បីបង្កើតគណៈកម្មការចុះទៅបង្ក្រាប ។ ប៉ុន្តែពុំដែលឃើញបានចុះ បង្ក្រាបទីតាំងទាំងនោះម្តងណាឡើយ គ្រាន់តែនិយាយឲ្យរួចខ្លួនប៉ុណ្ណោះ។
សូមរំលឹកថា កន្លងមកសម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ និង ដាក់បទបញ្ជាឲ្យចៅហ្វាយខេត្ត-រាជធានី បង្ក្រាបទីតាំង ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអស់ ដើម្បីអនុ វត្តតាមគោលនយោបាយភូមិ-សង្កាត់មាន សុវត្ថិភាព ៕ ហេង នរិន្ទ្រ