ភ្នំពេញ៖ ប្រជាពលរដ្ធបានប្រទះឃើញសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណមានសភាពហើមស្អុយរលួយ អណ្ដែតទឹកទន្លេសាបចំងាយពីស្ពានជ្រោយចង្វាប្រហែល៣០០ម៉ែត្រ រយះពេល២ថ្ងៃមកហើយ សមត្ថកិច្ចមិនអើពើនោះឡើយ ។
បង្កមានការណ៍ភ្ញាក់កាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹក ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយមាត់ទន្លេសាបត្រើយខាងកើត ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ដជ្រោយចង្វារ។
សពបុរសខាងលើមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ស្លៀកខោជើងខ្លី ណ៌ខៀវ ពាក់អាវយឺត ដៃខ្លី ពណ៌ប្រផេះ ផ្កាប់មុខ មានសភាពហើយស្អុយរលួយទៅហើយ អណ្តែតទឹកតាមមាត់ទន្លេសាបទន្លេសាបត្រើយខាងកើត។
តាមប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់ទន្លេសាបនោះបានឲ្យដឹងថា សពបុរសខាងលើ ត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេសាបកាលពីម៉ោងជាង១១ព្រឹកថ្ងៃទី១៦ គឺជាថ្ងៃទី៣ ចូលឆ្នាំថ្មី ចំងាយពីស្ពានជ្រោយចង្វា ប្រហែល១៥០ម៉ែត្រត្រើយខាងលិច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រហូតដល់ម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ សពបុរសខាងលើបានអណ្តែតមកទើនៅមាត់ទន្លេសាបត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ក៏នៅសមត្ថកិអាជ្ញាធរមិនទាន់មកពិនិត្យ និងស្រងឡើងគោកដើម្បីពិនិត្យនៅឡើយទេ ។
ប្រជាពលរដ្ឋបានបន្តទៀតថា រហូតដល់ម៉ោង១២និង៣០នាទីថ្ងៃដដែល ទើបគេឃើញសមត្ថកិច្ចមូលរដ្ឋានចុះមកកន្លែងកើតហេតុបានស្រងសពបុរសខាងលើមកដាក់លើច្រាំងទន្លេរួចទាក់ទងសមត្ថកិច្ចជំនាញមកពិនិត្យរួចរាល់ហើយបានបញ្ជក់ថា សពបុរសខាងលើពិតជាស្លាប់ដោយសារលង់ទឹក ហើយសពបានតម្កល់ទុកនៅក្នុងថ្មីសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ