អ្នកណាក៏ដឹងថា ចិនជាប្រទេសដែលមានពលរដ្ឋច្រើនជាងគេបំផុតលើពិភពលោក នៅពេលដែលអាមេរិក បង្កើត សង្គ្រាមពាណិជ្ជកម្មជាមួយចិន នឹងធ្វើ ឲ្យអាមេរិក ជាអ្នកខាតបង់ ដោយសារ តែចិនមានទីផ្សារក្នុងស្រុក ដែលមាន សក្កានុពលបំផុតលើពិភពលោក។
ទាំងនោះហើយនៅពេលដែលអាមេរិកនិងចិនប្រឈមមុខតានតឹងដាក់គ្នាស្ទើរតែផ្ទុះសង្គ្រាមពាណិជ្ជកម្មនោះក្រុមអ្នកជំនួញអាមេរិក បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ពីផល ប៉ះពាល់ ។ កន្លងមកថ្មីៗ នាយកប្រតិបត្តិ កំពង់ផែ នៅទីក្រុងវ៉ាស៊ីនតោន ក៏បាន លើកឡើងថា ភាពជោគជ័យរបស់ទីក្រុងវ៉ាស៊ីនតោនត្រូវតែផ្សារភ្ជាប់ជាមួយប្រទេសចិន។
នាយកប្រតិបត្តិផ្នែក ដឹកជញ្ជូនបាន ប្រាប់ក្រុមប្រឹក្សារដ្ឋអំពីការប៉ះទង្គិច នៃពន្ធ គយថា ប្រទេសចិន គឺជាផ្នែកសំខាន់ នៃ អាជីវកម្ម កំពង់ផែធំៗនៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលធ្វើឲ្យកំពង់ផែ របស់ពួកគេទទួលបានភាពជោគជ័យនេះជាយោងតាមការចេញផ្សាយរបស់គេហទំព័រឆាយណាឌៀលី។
លោក Wolfe ដែលជានាយកប្រតិបត្តិ នៃសម្ព័ន្ធ Northwest Seaport Alliance បាននិយាយថា ការជោគជ័យរបស់យើង រួមមានអាកាសយានដ្ឋាន និងច្រកទ្វារកំពង់ផែមួយត្រូវបានផ្សារភ្ជាប់ ទៅនឹងការត ភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយប្រទេសចិន កាលពីឆ្នាំមុន ជាង២៧ពាន់លាន ដុល្លារ នៃការ នាំចូលពីប្រទេសចិនបានឆ្លងកាត់ស្ថានីយ ដឹកទំនិញពីទីក្រុង Seattle និង Tacoma ជាមួយនឹងការបន្ថែម១,១ ពាន់ លានដុល្លារ នៃការនាំចូលពីប្រទេសចិន តាមរយៈ Sea-Tac ។
សម្ព័ន្ធ Northwest Seaport Alliance គឺជាដៃគូប្រតិបត្ដិការដឹកជញ្ជូន តាម សមុទ្រនៃកំពង់ផែ Tacoma និងទីក្រុង Seattle និងជាកំពង់ផែ កុងតឺន័រធំបំផុតទីបួន នៅសហរដ្ឋអាមេរិក។ អាកាសយានដ្ឋាន Sea-Tac គឺជាអាកាសយានដ្ឋាន អន្តរជាតិ Seattle-Tacoma ។
លើសពីនេះទៀតការនាំចេញទៅប្រទេសចិនជិត ៥ពាន់លានដុល្លារបានធ្វើដំណើរ តាមរយៈស្ថានីយដឹកទំនិញរបស់យើង នៅឆ្នាំ២០១៧ រួមទាំងការនាំចេញ ២,២ ពាន់លានដុល្លារផ្សេងទៀតទៅកាន់ ប្រទេស ចិនតាមរយៈ Sea-Tac ៕ ម៉ែវ សាធី