ព័ត៌មានទាន់ហេតុការណ៍៖

បម្រុងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសជិតខាង សមត្ថកិច្ចឃាត់ជាប់១០នាក់

ចែករំលែក៖

ប៉ោយប៉ែត៖ ពលករប្រុស ស្រីជាង១០នាក់បម្រុងឆ្លងដែនទៅនៅប្រទេសថៃខុសច្បាប់ត្រូវកម្លាំងនគរបាលការពារព្រំដែនគោក៨១៥ សហការជាមួយកម្លាំងយោធាសឹករង ស្រុកម៉ាឡៃទប់ស្កាត់អប់រំឲ្យវិលត្រឡប់ទៅផ្ទះវិញ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ឋិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

នៅក្នុងប្រតិបត្តិការទប់ស្កាត់ពលករបម្រុងឆ្លងដែនខុសច្បាប់ទៅរកការរងារធ្វើនោះ ដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ទោប៊ុន គុននាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក៨១៥ រួមសហការកម្លាំងយោធាសឹករង ស្រុកម៉ាឡៃចំនួន៧នាក់ ។

លោកអនុសេនីយ៍ទោប៊ុន គុននាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបានប្រាប់ថា ដោយមានសេក្ដីរាយការពីពលរដ្ឋថា មានពលករប្រុស ស្រីចំនួន១២នាក់ក្នុងនោះ ស្រី២នាក់ ដែលពួកគាត់មកពីខេត្តបន្ទាយមានជ័ចំនួន៣នាក់ ខេត្តបាត់ដំបង២នាក់ និង ខេត្តព្រៃវែង ៧នាក់ បានដើរបម្រុងឆ្លងដែនពីភូមិខាងលើបម្រុងឆ្លងអូរព្រំដែនទៅប្រទេដថៃ ទើបលោកសហការជាមួយកម្លាំងយោធា ហៅពួកគាត់មកវិញដើម្បីធ្វើកំណត់ហេតុ និងណែនាំពីការឆ្លងដែនខុសច្បាប់ ។

លោកថា ការឆ្លងដែនតាមរយះមេខ្យចំពោះពលករទាំងអស់នោះ វាឈមទៅនឹងកត្តាច្រើនយ៉ាង ទី១គ្រោះថ្នាក់ដោយចាញ់បោករបស់មេខ្យល់ ដែលយកពួកគាត់ទៅលក់កម្លាំងឲ្យថៅកែ, ទី២ជិះរថយន្តពីព្រំដែនទៅកន្លែងធ្វើការនោះ មានផលលំបាក និងប្រកបដោយគ្រោះថ្នាក់ ព្រោះដេកពីលើគ្នា ពេលជិះរថយន្ត។ ព្រោះថាខុសច្បាប់មិនងាយស្រួលដួចស្របច្បាប់ ដូច្នេះគួរតែបងប្អូនងាកទៅរកឆ្លងដែនស្របច្បាប់ទើបមានលក្ខណ:ល្អ ពេលមានបញ្ហាសមត្ថកិច្ចជំនាញងាយស្រួលស្រាវជ្រាវរកមុខសញ្ញា។

សមត្ថកិច្ចជួរមុខចំណុចកើតហេតុប្រាប់ថា ពលករប្រុស ស្រីជាង១០នាក់ ខាងលើ ក្រោយពីអប់រំបានឲ្យពួកគេធ្វើកិច្ចសន្យាបញ្ឈប់ឆ្លងដែនខុសច្បាប់ ព្រោះវាអាចប្រឈម បញ្ហាជាយថាហេតុគ្រប់ពេល បន្ទាប់មកបានឲ្យពលករទាំងនេះវិលត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន ៕ វណ្ណា


ចែករំលែក៖