ភ្នំពេញ ៖ ក្រុមប្រតិបត្តិការពិសេស ចុះត្រួតពិនិត្យទីតាំងសិប្បកម្ម ផលិតប្រហិតនៅសង្កាត់ផ្សារដេប៉ូ៣ បានផ្អាកអាជីវកម្ម ដោយសារ មាន បងប្អូនប្រជាពលរដ្ឋរាយការណ៏មកថា ទីតាំងនោះ គ្មានច្បាប់អនុញ្ញាត គ្មានលក្ខណៈ បច្ចេកទេសត្រឹមត្រូវ និងគ្មានអនាម័យសង្ស័យប្រើសារ ធាតុគីមី ហាមឃាត់ ជាពិសេស ប្រើប្រាស់ សារធាតុ ផ្សំហួសសុពលភាពកំណត់ និងប្រើគីមី ដើម្បីទុកបានយូរ ធ្វើឲ្យប៉ះពាល់សុខភាព អតិថិជន ។
នៅរសៀលថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការ ពិសេស នៃ គណៈកម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផល ក្លែងក្លាយ ដែល បង្កគ្រោះថ្នាក់មានហានិភ័យ ខ្ពស់ដល់សុខ ភាពនិងសុវត្ថិភាពសង្គម របស់ក្រសួងមហាផ្ទៃ បានត្រួតពិនិត្យ ដល់ទីតាំង សិប្បកម្មផលិត ប្រហិតគ្មានយីហោមួយកន្លែង នៅផ្ទះលេខ៨D ផ្លូវ១១២ ភូមិ១ សង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
បន្ទាប់ ពីកម្លាំង ក្រុមប្រតិបត្តិការពិសេស បានឃាត់ និង ត្រួតពិនិត្យ ជាក់ស្តែង នូវម៉ូតូមួយគ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូន ផលិតផល ប្រហិតសាច់គោចំនួន៦០ គីឡូក្រាម និង ប្រហិត សាច់ជ្រូកចំនួន១០ គីឡូក្រាម ដែល មានឈ្មោះ FANG YIFENG ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិ ចិន កាន់ លិខិតឆ្លងដែន ប្រទេសចិនលេខG43218969 ជាអ្នក បើកបរ ។
បន្ទាប់មកឈ្មោះ FANG YIFENG បានឆ្លើយ ថា ខ្លួនបានដឹកចេញពីសិប្បកម្ម ផលិតប្រហិតគ្មានយីហោ មួយកន្លែងនៅផ្ទះលេខ៨D ផ្លូវ ១១២ ភូមិ ១សង្កាត់ ផ្សារ ដេប៉ូ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយកម្លាំង ប្រតិបត្តិការ ពិសេស បានឆែកឆេរ នៅក្នុងសប្បិកម្មខាងលើ បានរកឃើញ ផលិតផលប្រហិត សម្រេចមានៈ ប្រហិត សាច់គោម៉ាក ថៃសៀងគីចំនួន៣៤០ គីឡូក្រាម ប្រហិតសាច់ ជ្រូកចំនួន ២៥ គីឡូក្រាម សារធាតុផ្សំមានៈ ម្សៅមី Tapioca Starch ចំនួន ៦០ គីឡូក្រាម ប៊ីចេងម៉ាស្ទើរឆេ ហ្វចំនួន១២៥ គីឡូក្រាម អំបិល ចំនួន ៣៥០ គីឡូក្រាម គ្រឿងសាតេទុកលាយសាច់ចំនួន៧០០ គីឡូក្រាម និងម្សៅ បន្ថែម រសជាតិ ចំនួន៥៧៦ គីឡូក្រាម ផុតសុពលភាព ប្រើប្រាស់ ។
យោង តាម សន្និដ្ឋាន បឋម របស់ មន្ត្រី នគរបាល យុត្តិធម៌ គ .ប. ផ.ក ឃើញថា សិប្បកម្ម ខាងលើ មាន បទល្មើស រួម មានៈ ទី ១បើក សិប្បកម្ម គ្មានច្បាប់ អនុញ្ញាត ទី ២ទីតាំង គ្មានលក្ខណៈ បច្ចេកទេស ត្រឹមត្រូវនិង គ្មាន អនាម័យ ទី ៣សង្ស័យប្រើសារធាតុគីមីហាមឃាត់ ដែល ធ្វើ ឱ្យ ប៉ះពាល់ ដល់សុខភាព អ្នកទទួលទានទី ៤គ្មាន ចុះបញ្ជី ផលិតផល (ចប ផ)ទី៥ គ្មានលើកស្លាកយីហោ និងទី ៦ ប្រើប្រាស់សារធាតុផ្សំផុតសុពលភាព។
ដោយផ្អែកទៅលើកតាទាំង៦ចំនុចនេះហើយ ទើបគណៈកម្មាធិការចំរុះ សម្រេចផ្អាកអជីវកម្មបណ្ដោះអាសន្ន សិន និងអញ្ជើញម្ចាស់សិប្បកម្មខាងលើទៅធ្វើកិច្ចសន្សាជំហានដំបូង ៕ សំរិត