ព័ត៌មានទាន់ហេតុការណ៍៖

អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន២៥គ្រួសារនៅខេត្តឧត្តរមានជ័យទទួលបានអំណោយរបស់សម្ដេច ហ៊ុន សែន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ អំណោយរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក នាយឧត្តមសេនីយ៍គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបាន លោក ឧត្ដមសេនីយ៍ទោ ម៉ែន លី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្តរ មានជ័យដឹកនាំមន្ត្រីក្រោមឱវាទនាំ យកមកចែកជូនដល់អតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជនចំនួន២៥គ្រួសារ ដែលស្ថិតនៅភូមិគោកចំបក់ សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ ។

លោកឧត្ដមសេនីយ៍ទោ ម៉ែន លី មាន ប្រសាសន៍លើកឡើងថា បងប្អូនអតីតយុទ្ធជនគឺជាអ្នកលះបង់ទាំងកម្លាំងកាយ កម្លាំង ចិត្ត បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វ ហេតុការពារជាតិមាតុភូមិ ហើយក៏ជាអ្នកដែលចូលរួមក្នុងសកម្មភាព គោលនយោ បាយឈ្នះ=ឈ្នះៗ របស់សម្ដេច ដែលបាន នាំមកនូវសុខសន្តិភាព ទូទាំងប្រទេស កម្ពុជា និងធ្វើឲ្យប្រទេសជាតិមានការរីក ចម្រើនលើគ្រប់វិស័យ។

ជាមួយគ្នានេះផងដែរ លោកស្នងការ ក៏បានពាំនាំការផ្ដាំផ្ញើរាកសួរសុខទុក្ខ និង នឹករលឹកពីសំណាក់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបងប្អូន ដែលជា អតីតយុទ្ធជន និងគ្រួសារអតីយុទ្ធជនយើងទាំងអស់ផងដែរ ដែលជានិច្ចកាល សម្ដេច ទាំងពីរតែងតែគិតគូរពីសុខ ទុក្ខ និង ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងដោះស្រាយរាល់ការលំបាករបស់បងប្អូនយើងជាប់ជា និច្ច ហើយសម្តេចនៅតែបន្តយកចិត្តទុក ដាក់រួមសុខរួមទុក្ខជាមួយនឹងបងប្អូនយើងគ្រប់ពេលវេលា។

រីឯអំណោយដែលត្រូវផ្តល់ជូនដល់បងប្អូនយើងនៅពេលនេះគឺចំនួន២៥គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម និងថវិកាចំនួន២ម៉ឺនផងដែរ ដែលអំណោយ ទាំងនេះ ថ្វីដ្បិតតែវាមិនច្រើនក្តី តែអាច ជួយសម្រាល និងដោះស្រាយក្នុងការខ្វះខាតបានមួយរយៈពេលផងដែរ សំខាន់គឺ បងប្អូនត្រូវខិតខំប្រឹងប្រែង បង្កបង្កើនផល ដើម្បីឲ្យគ្រួសារយើងមានជីវភាពធូរធារ បន្ថែមទៀត ៕ ប៉ែននួន

 


ចែករំលែក៖