រាជធានីភ្នំពេញ ២២ មេសា ២០១៨ ៖ តន្ត្រីអបអរឆ្នាំថ្មី ៣ ថ្ងៃជាប់គ្នាដែលរៀបចំដោយណាហ្គាវើលដ៍ និងសាលារាជធានីភ្នំពេញ ត្រូវបានចូលរួមច្រៀង និងសម្តែងដោយកំពូលតារាជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនដួង និងបានទាក់ទាញមហាជនយ៉ាងច្រើនកុះករនៅសួនច្បារសម្តេច ហ៊ុន សែន កាលពីចុងសប្តាហ៍មុន!
សាធារណជន បានរីករាយកម្សាន្តជាមួយរបាំអប្សរា ក្រុមភ្លេងជាតិ ក្រុមតន្ត្រីអន្តរជាតិ និងក្រុមសៀករហ័សកម្មផងដែរ ។ នៅរាត្រីថ្ងៃសុក្រ មានការសម្តែងរបស់កំពូលតារាចម្រៀង សុគន្ធ នីសា និង ខេមរៈ សិរីមន្ត ។
នៅរាត្រីថ្ងៃសៅរ៍ ពុកម៉ែបងប្អូនរបស់យើង បានរីករាយជាមួយម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី ១ កុមារា ពេជ្រ ថៃ ក្រុមក្មេងខ្មែរ និងកញ្ញា យូរី ហើយនៅរាត្រីចុងក្រោយថ្ងៃអាទិត្យ ពុកម៉ែបងប្អូនរបស់យើង បានរីករាយជាមួយ ជីដេវីដ ពេជ្រថៃ និងកូនប្រុសទាំង ៣ របស់លោកព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ។
ការប្រគំតន្រ្តីដ៏សប្បាយរីករាយ ការតុបតែងសួនច្បារជាមួយរូបតុក្កតាពោងខ្យល់ធំៗព្រមទាំងកម្មវិធីកម្សាន្តជាច្រើនទៀតចាប់ពីថ្ងៃទី ១៣ មេសា បានធ្វើឲ្យពុកម៉ែបងប្អូន និងសាធារណជននូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានជាច្រើន ។ វាជាឱកាសឲ្យប្រជាពលរដ្ឋ និងទេសចរទាំងអស់បានរីករាយជាមួយការសម្តែងសិល្បៈប្រពៃណីខ្មែរ និងការប្រគំតន្ត្រីដ៏ធំ និងប្លែកដែលមិនធ្លាប់មានពីមុនក្នុងរាជធានីភ្នំពេញ ។
រូបតុក្កតាពោងខ្យល់ធំៗដ៏ស្រស់ស្អាត រួមមាន រូបសុនខដែលតំណាងឆ្នាំច បង្កងទន្លេមេគង្គ រូបក្ងាន និងពោងខ្យល់ធំៗជាច្រើនទៀត ត្រូវបានដាក់តាំងនៅលើសួនច្បារសម្តេចហ៊ុន សែន ទល់
មុខណាហ្គាវើលដ៍ដើម្បីឲ្យពុកម៉ែបងប្អូនបានថតរូបជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិហើយការប្រគំតន្ត្រីដ៏ធំក្នុងរាជធានីភ្នំពេញនេះ បានផ្តល់ជូនឲ្យសាធារណជនចូលទស្សនាដោយសេរី ។
ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរនេះ ណាហ្គាវើលដ៍ផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសជាច្រើន ដូចជា ប៊ុហ្វេខ្មែររ៉ូយ៉ាល់ពេលល្ងាចនៅភោជនីយដ្ឋាន Pangea (ជាន់ទី ១ ណាហ្គាវើលដ៍) ។
ប៊ុហ្វេកំពូលរសជាតិនេះ មានបម្រើចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់រៀងរាល់ថ្ងៃ តម្លៃចាប់ពី ១៩,៩៩ ដុល្លារសម្រាប់ម្នាក់ដែលមានម្ហូបខ្មែរមកពី ២៥ រាជធានីខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា ។ អតិថិជន ក៏អាចទស្សនាការសម្តែងសិល្បៈប្រពៃណីខ្មែរផងដែរខណៈភោជនីយដ្ឋាននេះផ្តល់ជូនការបញ្ចុះតម្លៃពិសេសសម្រាប់ការពិសាជាក្រុមចាប់ពី ៥ នាក់ឡើងទៅ ។ ជម្រើសមួយទៀត គឺអតិថិជនណាហ្គាវើលដ៍ អាចមកពិសាម្ហូបខ្មែរពិសេសនៅភោជនីយដ្ឋាន Indochine (ជាន់ទី ១ ណាហ្គាវើលដ៍) វិមានស៊ីធីវ៉ក (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍) និង Golden Bowl (ជាន់ទី ១ ណាហ្គាទី ២) តម្លៃសមរម្យបំផុត ចាប់ពី ៤ ដុល្លារ ពីឥឡូវនេះរហូតដល់ចុងខែមេសា ។
###
អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរសាលមហោស្រពNABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។
សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖
Ms. Melanie Loong
Senior Marketing Communications Manager
Tel: (+855) 10 737 684
Email: melanieloong nagaworld.com
កញ្ញា ធន ម៉ាឡា
Senior Executive, Marketing Communications
Tel: (+855) 10/12 332 375
Email: thornmala@nagaworld.com
អត្ថបទ៖ ស តារា